ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»
(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «ស្រុកអូរាំងឪ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។
ក្នុងនោះផងដែរក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មន្ត្រីសាលាស្រុកអូររាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងប្អូនៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ដែលកម្មវិធីនេះប្រារព្វធ្វើឡើងនៅ «សួនឧទ្យានទន្លេស្ងួត» មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ ១៦ ខែមេសា ២០២៤ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តនេះគឺជាពិធីបុណ្យប្រពៃណីជាតិដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរដែលមានតាំងពីបុរាណកាលមកតែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសម្ដែងនូវរបាំ និងលេងល្បែងប្រជាប្រិយនានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភារៈភាពមិនដែលអាក់ខានឡើយជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជាឱ្យទូលំទូលាយលើឆាកអន្តរជាតិ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញមានមតិសំណេះសំណាល និងចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តជាមួយពុកម៉ែបងប្អូនដោយភាពស្និទ្ឋស្នាល និងសប្បាយរីករាយព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។