អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការស្នើសុំប្រកបអាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការស្នើសុំប្រកបអាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអនុប្រធានមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត និងម្ចាស់អាជីវកម្ម។

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហែម ពិសិដ្ឋ បានថ្លែងនូវការអរគុណចំពោះម្ចាស់អាជីវកម្មដែលមានបំណងផ្តួចឡើងឱ្យមានទូកទេចរណ៍បណ្តែតទឹកនៅទន្លេវ៉ៃគោនេះ​ ដែលនេះជាចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងសំខាន់កម្សាន្តផងដែរ។ ឯកឧត្តមបានណែនាំដល់មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដែលជាម្ចាស់ទូក ត្រូវធ្វើយ៉ាងណាសិក្សាអោយបានច្បាស់លាស់ ទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព អនាម័យ សោភ័ណ្ឌភាព និងតម្លៃសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ជាពិសេសមន្ទីរទេសចរសូមជួយផ្សព្វផ្សាយអោយបានទូលំទូលាយអំពីតបន់ទេសចរណ៍នានាជុំវិញខេត្តជូនដល់ប្រជាពលរដ្ឋទាំងក្នុងស្រុកនឹងក្រៅស្រុកដើម្បីមកលេងកម្សាន្តអោយបានកាន់តែច្រើកុះករបន្ថែមទៀត។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare