អភិបាលរងខេត្តមណ្ឌលគីរីបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ លទ្ធផលការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក មេបញ្ជាការរងកងរាជអាវុធហត្ថ មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ព្រមទាំងមន្រ្តីលេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare