រឿងរ៉ាវ៥យ៉ាងនៅពីក្រោយឡេលាយគ្មានស្ដង់ដាលក់លើទីផ្សារ

១.ការលាយដាក់តម្លៃតាមតែចិត្ដចង់បាន: (តម្លៃបែបBrand ឬអេតចាយ ) ចំណុចនេះត្រូវបានអ្នកលក់ឡេទម្លាយធ្វើការបែងចែកជាពីរធំៗគឺ ឡេលាយតម្លៃថ្លៃបែប Brand និងតម្លៃថោកបែបអេតចាយទៅតាមតម្រូវការរបស់អ្នកទិញ។

២. រូបមន្ដលាយ: ឡេលាយបែប Brand គឺលាយគ្រឿងផ្សំល្អគួរសមចន្លោះប្រមាណ៥ ទៅ ៦មុខលាយបញ្ចូលគ្នាដែលអាចរក្សាគុណភាពបានយូរនិងការលាបមានប្រសិទ្ធិភាពប្រសិនការលាយឡេបែបអេតចាយវិញតែងមានវត្ថុធាតុដើមបែបសម្លកកូរដែលមានគ្រឿងផ្សំតាមបែបនឹកឃើញ ស្ទើរអីក៏ថែមហ្នឹង និងចន្លោះគ្រឿងផ្សំប្រមាណពី ៨ ទៅ ១២ មុខហើយត្រូវការលាយច្រើនក្នុងម្ដងៗ ដើម្បីឱ្យមានភាពសរខ្លាំងទើបមានអ្នកទិញ។

៣.ផលប៉ះពាល់ទៅដល់សុខភាព: ឡេលាយទោះបីជាការលក់ដាច់ ១០០% យ៉ាងណាក្ដីអ្នកលក់ឡេទាំងអស់បាននិយាយថា ខ្លួនមិនដែលប្រើប្រាស់ឡេរបស់ខ្លួនឯងលក់នោះទេពីព្រោះខ្លួនមិនបានជឿជាក់ទៅលើរូបមន្ដដែលខ្លួនឯងលាយទេដោយហេតុផលថា លាយមិនទាន់អ្នកកុម៉្មង់ផងមានពេលឯណាយកលាបខ្លួនឯង។ មានអ្នកជំនាញជាច្រើនបានធ្លាប់ព្រមានថា ឡេលាយទាំងអស់អាចហុចផលភ្លាមដល់ស្បែកព្រោះតែការលាយដាក់មេឡេខ្លាំងៗធ្វើឱ្យសរលឿនទើបបង្កឱ្យអ្នកប្រើប្រាស់មានផលប៉ះពាល់ អាលាក់ហ្សុី រមាស់ចេញខ្ទុះបើសិនជាធ្ងន់ធ្ងរមែនទែននោះអាចក្លាយជាមហារីកស្បែក ឬបាត់បង់ជីវិតក៏មានដែរ។

៤.ទីតាំងលក់: ធម្មតាទេឱ្យតែរបស់ថ្លៃតែងតែមាននៅក្នុងហាងជ្រកក្រោមម៉ាស៊ីនត្រជាក់ចំណែកឡេលាយដែលមានតម្លៃថោកៗ គឺត្រូវបានដាក់លក់តាមផ្សារធម្មតាៗ ដាក់កន្សែង ទូកញ្ចក់ក្ដៅហប់ឬចេញហ្គាសដូច្នេះទោះលក់ថ្លៃក៏គ្មានអ្នកទិញដែរ។

៥.ការវេចខ្ចប់: ភាពខុសគ្នានៃវត្ថុសម្រាប់វេចខ្ចប់មានពីរចំណុចខុសគ្នាគឺប្រអប់វេចខ្ចប់នឹងផ្លាស្ទិចរុំពីខាងក្រៅរីឯសំបកកំប៉ុងខ្លះវិញមានតម្លៃថោកៗនិងតូចៗងាយរកទិញតាមទីផ្សារ។ ចំណែកឯរបស់ថ្លៃវិញគឺ មានផ្លាស្ទិចបិទស្អាត រូបរាងស្រឡូនដោយឃើញហើយចង់តែប្រើដោយមានតម្លៃថ្លៃតែមិនបានគិតដល់គុណភាពនិងផលប៉ះពាល់សោះឡើយ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare