
ព្រោះតែភ្លើងប្រច័ណ្ឌ បុរសម្នាក់ធ្វេីដំណេីរមកពីប្រទេសបារាំងមកសម្លាប់ប្រពន្ធខ្លួនរួចច្រកដាក់ចូលក្នុងវ៉ាលីដើម្បីបំបាត់ភស្តុតាង
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសអនិកជនម្នាក់បានធ្វេីដំណេីរមកពីប្រទេសបារាំងមកសម្លាប់ប្រពន្ធខ្លួននៅស្រុកខ្មែរដោយសារតែភ្លេីងប្រចណ្ឌត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឱ្យអ្នកជិតខាងជួយនៅក្នុងបុរី KC ផ្ទះលេខA11 ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកជនដៃដល់បានគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកេីតហេតុខាងលេី ចំណែកជនដៃដល់ជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែររស់នៅប្រទេសបារាំងនិងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។
បើតាមសម្តីក្មេងស្រីជាកូនជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសបារាំងហេីយក៏មិនដឹងថាមកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង ០៧:៣០នាទីព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះហេីយបានចាក់សោរខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួន និងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួនហេីយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តងមិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឱ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះ ក្មេងស្រីក៏លួចរត់ចេញមកក្រៅឱ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយទេីបខលហៅអ៊ុំស្រីមកជួយតែម្តង។
ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឱ្យដឹងថា ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបានខលប្រាប់ថា ម៉ាក់អ៊ុំជួយផងប៉ាមកវាយម៉ាក់បែកឈាមពេញខ្លួន ពេលនោះគាត់ក៏មកមេីលទើបឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហេីយទេីបស្រែកហៅអ្នកជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះអន្តរាគមន៍តែភ្លាមៗនោះជនដៃដល់ក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។
សមត្ថកិច្ចកំពុងពិនិត្យនិងធ្វើកោសល្យវិច្ច័យលេីសពនិងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕