
អោយប្រជាពលរដ្ឋចំនួន២១គ្រួសារ ផ្ទុះការតវ៉ា ខណះលោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយទឹកដោយគ្មានឯកសារបង្ហាញច្បាស់លាស់

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋប្រមាណជាង ២១គ្រួសារ ដែលមានព្រំដី នៅជាប់នឹងប្រឡាយបង្ហូរទឹកស្ទឹងមានជ័យ ស្ថិតក្នុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ាឡើង កាលពីរវេលាព្រឹកថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ បន្ទាប់ពីលោក លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាព ចុះបោះបង្គោលព្រំដីតាមប្រឡាយទឹក និងបានរុះរើបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយគ្មានឯកសារផ្លូវច្បាប់ច្បាស់លាស់ណាមួយដើម្បីបង្ហាញជូនពលរដ្ឋឲ្យយល់ឡើយ ។
បើតាមសម្ដីរបស់ប្រជាពលរដ្ឋ ២១គ្រួសារដែលផ្ទុះការតវ៉ាឡើងខាងលើនោះ ប្រាប់បណ្តាញ pnctv online និង rssk-news ដឹងថា ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីបានឮដំណឹងមកថា ខាងសាលារាជធានីភ្នំពេញ ធ្វើការអភិវត្តន៍ ប្រឡាយទឹកនេះឡើង ពួកគាត់ស្ម័គ្រចិត្តចូលរួមសហការនិងគោរពតាមគោលការណ៍ របស់សាលារាជធានីភ្នំពេញ ។ ប៉ុន្ដែអ្វីដែលពួកគាត់នាំគ្នាខកចិត្ត ហើយផ្ទុះការតវាឡើងនេះ ក៏ដោយសារការចុះមកបោះបង្គោល ដែលដឹកនាំដោយលោក អភិបាលរងខណ្ឌមានជ័យរូបនេះ ហាក់បីដូចជាមានភាពអាថ៌កំបាំងអ្វីមួយ គឺពេលដែលពួកគាត់សួររកនិងសុំមើលប្លង់ការអភិវត្តន៍ប្រឡាយនេះ ស្រាប់តែលោកអភិបាលរងរូបនេះថា ប្លង់អត់បានយកមក ដោយអោយពួកគាត់មើលប្លង់ដែលគ្មានចុះហត្ថលេខាទទួលស្គាល់ពីក្រសួងណាទៅវិញ ។.
ចំណុចនេះហើយទើបពួកគាត់នាំគ្នាងឿងឆ្ងល់ថា បើមានប្លង់ចេញពីសាលារាជធានីភ្នំពេញមែននោះ ហេតុអីក៌មិនបង្ហាញពួកគាត់មើលអោយអស់ចិត្តផង? ឬមួយបោះបង្កោលរំលោភយកដីពួកគាត់ហើយបានចេញប្លង់តាមក្រោយ?
ពាក់ព័ន្ធ ករណីដែលប្រជាពលរដ្ឋផ្ទុះការតវ៉ា ដោយសារលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ
ដឹកនាំគណៈបញ្ជាការឯកភាពទាំងមូលមកវាស់បាញ់ព្រំដីប្រឡាយហើយទ្វេសប្រហែសភ្លេចយកប្លង់របស់សាលារាជធានីភ្នំពេញមកនោះ ក្រុមការងារយើងបានសុំធ្វើបទសម្ភាស៍ជាមួយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យតែលោកមិនអនុញ្ញាតិហើយប្រាប់ថាចាំឆ្លងថ្នាក់លើសិន។
ពលរដ្ឋរិះគន់ថា ប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ ជាញឹកញយហើយថា មន្រ្តីរាជការគីជាអ្នកបំរើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រទេ។តែក៏នៅតែមានមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូច មិនគោរពអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលហើយថែមទាំងលួចធ្វើជាត្រីងៀតឆ្លៀតពងទៀត ហើយប្រជាលរដ្ឋសំណូមពរសូមអោយអាជ្ញាធ៌មពាក់ព័ន្ធជួយពិនិត្យបញ្ហានេះឡើងវិញផង៕