សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមនិងវត្ថុតាងជាសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន(មានវីដេអូ)

ខេត្តបាត់ដំបង= នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៤៥នាទី នៅចំណុចក្រុម០៨ភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង កំលាំងជំនាញប្រឆាំងគ្រឿងញៀន បានសហការកំលាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលដូនទាវធ្វើការ បង្ក្រាបឃាត់មុខសញ្ញាចំនួន ៥នាក់ រួមទាំងវត្ថុតាង សម្ភារ ប្រើប្រាស់ញៀនមួយចំនួន ។
១ ឈ្មោះ សេន ង៉ោល ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២ ឈ្មោះ វិន ផាន់និ ហៅឃីមភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិករហាល យុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣ ឈ្មោះ គាម ភក្តី ភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៤ ឈ្មោះ ម៉េត ម៉ាត់សេន ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តដំបង។
៥ ឈ្មោះ លឿន សំណាង ហៅលៀប ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៥នាក់ខាងលើ បន្ទាប់ពីសាកសួរអំពីករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នមុខសញ្ញាទាំង៥នាក់នេះ សមត្ថកិច្ច គ្រាន់តែធ្វើកាអប់រំបញ្ឈប់សកម្មភាព និងអញ្ជើញអាណាព្យាបាលមកធានាទទួលយកទៅធ្វើការអប់រំបន្ត ហើយ បានឲ្យវិលត្រលប់ទៅសហគមន៍វិញ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare