ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌ ៧មករានៅតែបន្តភាពអាណាធិបតេយ្យយ៉ាងគឃ្លើនដោយមិនទាន់មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្ក្រាប

ភ្នំពេញ៖ មានទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែជាច្រើនកន្លែងនៅមូល ដ្ឋានខណ្ឌ៧មករាដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះ ចែលី កំពុងតែធ្វើព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដល់សុខទុក្ខជីវភាពពលរដ្ឋយ៉ាងគគ្រឹកគគ្រេង ខណៈ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់ឃើញចុះបង្ក្រាបវាដូចជាអសកម្មពេកហើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមរបស់ចែ លីនេះគឺមានច្រើនកន្លែងណាស់ ទីតាំងទី១ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដាប្រមាណជាង ១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ ៧មករា។

ពលរដ្ឋជាច្រើនបានដាក់ចម្ងល់ថា តើលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌបានដឹងដែរឬទេ ចំពោះទីតាំងឆ្នោតវៀតណាមដែលកំពុងតែបង្កព្យុះភ្លៀងឡើងដុះស្លែទៅហើយទោះក្នុងបរិបទ កូវីដ-១៩ ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះនៅតែបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយឬមួយក៏ម្ចាស់ទីតាំងដាក់សំណែនសែនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបិសាចជារៀងរាល់ថ្ងៃសីលទើបអស់លោកខ្លាចបានជាមិនចុះបង្ក្រាប។

គួរបញ្ជាក់ផងដែរថាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឱ្យខានតែបាន ដើម្បីធានាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។

នាពេលកន្លងមកនេះសម្ដេចក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយដោយរាជរដ្ឋាភិបាលបានខិតខំ លុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿងញៀន ។ល។ ព្រោះថា បញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារល្បែងស៊ីសងដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋស្របតាមពាក្យស្លោក «រាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងករណីនេះ ពលរដ្ឋជាច្រើនកំពុងរងចាំមើលលោក លឹម ភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌថាមានសមត្ថភាពបង្រ្កាបពពួកបទល្មើសទាំងនេះដែរឬទេ៕

ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងនឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare