ស្គាល់ជនរងគ្រោះដែលចាញ់បោកជនឆបោកស្បែកខ្មៅអស់លុយ ៧លានដុល្លាហើយគឺឧកញ៉ា លី ហាក់ ថៅកែហាងលក់ឡានទំនេីបៗ

(ភ្នំពេញ)៖ ស្គាល់ជនរងគ្រោះដែលចាញ់បោកជនឆបោកស្បែកខ្មៅអស់លុយ ៧លានដុល្លារហើយគឺឧកញ៉ា លី ហាក់ ថៅកែហាងលក់ឡានទំនេីបៗនៅរាជធានីភ្នំពេញ ។

ក្រុមជនល្មើស២នាក់ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដបន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លានៃអំពើឆបោករបស់ជនល្មើស និងអំពាវនាវពលរដ្ឋកុំលោភលន់។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបក្រុមជនល្មើស២នាក់ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅដើម្បីក្លាយជាលុយដុល្លារពិតប្រាកដបន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លាតាមរយៈការយកលុយដុល្លារពិតប្រាកដទៅក្រឡុកក្នុងម៉ាស៊ីនលាយជាមួយលុយប្រលាក់ទឹកខ្មៅដើម្បីឱ្យក្លាយជាលុយដុល្លាពិតទាំងអស់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងអំពីហេតុការណ៍នៃអំពើឆបោកនេះ រួមជាមួយនឹងរឿងរ៉ាវមួយចំនួននៃអំពើឆបោកផ្សេងទៀតដើម្បីកុំឱ្យប្រជាពលរដ្ឋជឿលង់ជាមួយចិត្តលោភលន់ចង់បានលុយរបស់អ្នកដ៏ទៃងាយៗ នាំឱ្យខាតបង់ទ្រព្យសម្បត្តិ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare