អភិបាលខេត្តប៉ៃលិនបាននាំយកស្បៀងអាហារជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភកងកម្លាំងដែលឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែននាឱកាសបុណ្យភ្ជុំបិណ្

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិនព្រមទាំងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មការពារតាមគោលដៅខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរមកពីប្រទេសថៃខេត្តប៉ៃលិនតាមច្រករបៀងនានាហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យនិងតាមដានសុខភាពដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញក្នុងការបង្ការនិងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកជំទាវអភិបាលខេត្តប៉ៃលិនបានលើកឡើងថា ៖ ការពង្រឹងសន្តិសុខនិងសមត្ថកិច្ចតាមព្រំដែនគឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលមានហានិភ័យខ្ពស់ចំពោះពលករខ្មែរចំណាកស្រុកហើយកន្លងមកខេត្តប៉ៃលិនក៍បានរកឃើញពលករដែលឆ្លងដែនមកពីប្រទេសថៃមានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ ។
លោកជំទាវអភិបាលខេត្តបានជំរុញដល់កម្លាំងទាំង៣និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ច្រករបៀងត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍នៃការឆ្លងដែនរបស់ពលករខ្មែរនិងត្រូវប្រចាំការ ២៤ម៉/២៤ម៉តាមគោលដៅដែលខ្លួនទទួលខុសត្រូវក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញនិងត្រឡប់ទៅវិញដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ។
លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្ត បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងម្លាំងចម្រុះដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែននិងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដីនិងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរជាពិសេសលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញកងទ័ពអាវសទាំងអស់ដែលកំពុងបំពេញបេសកកម្មនេះសម្រាប់ប្រជាជននិងប្រទេសជាតិ។
សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសសួរសុខទុក្ខ លោកជំទាវអភិបាលខេត្តក៏បានឧបត្ថម្ភស្បៀងអាហារ ម៉ាស់ អាល់កុលនិងថវិកាមួយចំនួនផងដែរ ៕


WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare