បេសកកម្មអាវុធហត្ថរាជធានីភ្នំពេញក្នុងប្រតិបត្តិការចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គផ្តាច់ព្រ័ត្រ)

បេសកកម្មអាវុធហត្ថរាជធានីភ្នំពេញក្នុងប្រតិបត្តិការចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គផ្តាច់ព្រ័ត្រ) នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យថ្វីត្បិតតែក្រុមព្រះខ័នរាជស្វាយរៀង FC របស់កម្ពុជាបានចាញ់ក្រុម FC Arkadag របស់តួកមេនីស្ថានក៏ដោយតែសម្រាប់ខ្ញុំយល់ថា កម្ពុជាបានឈ្នះហើយហើយឈ្នះផ្ទួនទៀតផង។
ទី១. ឈ្នះបានទឹកចិត្តមហាជនដែលគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង FC ពេញទំហឹងរួមទាំងខ្ញុំដែរ។
ទី២. កម្ពុជាឈ្នះបានការរីចម្រើនវិស័យបាល់ទាត់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្ររងជើងឯកខណៈជួបជាមួយក្រុមដែលមិនធ្លាប់ចាញ់ក្នុងលទ្ធផលដ៏តានតឹងបំផុតដូចប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនប្រកបដោយសីលធម៌៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare