
ទីតាំងហ្គេមបាញ់ត្រីនៅផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣មិនមានសមត្ថកិច្ចណាបង្ក្រាបហើយថែមទាំងមានអ្នកកាងទៀត
ភ្នំពេញ)÷មានទីតាំងបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ភ្នាល់លួចលាក់ខុសច្បាប់ មានជាច្រើនទូផង នៅតាមបណ្ដោយផ្លូវ ២១៧ មហាវិថីព្រះ មុន្នីរ៉េតសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ មើលទៅថៅកែបើកល្បែងមួយនេះ មានបារមីធំហើយបានជាសមត្ថកិច្ច មិនហ៊ានបង្ក្រាប បនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ក្នុងផ្សារស្ទឹងមានជ័យថ្មី នៅជាន់ទី៣ ក្នុងមណ្ឌលកំសាន្ត វ៉ាន់ដា មិនដែរឃើញអាជ្ញាធរ ឬសមត្ថកិច្ច ណាហ៊ាន? ចុះមកហាមឃាត់ ឬមានចំណាត់ការបង្ក្រាប ដើម្បីអោយភូមិឃុំមានសុវត្ថិភាពដូចដែររាជរដ្ឋាភិបាល បានមានប្រសាសន៍នោះទេ
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅក្នុងខណ្ឌស្ទឹងមានជ័យ១ ជាអ្នកបេីកភ្លេីងខៀវអោយបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)នេះបើកលេងបានដោយ រលូន ឬមួយអាជ្ញាធរឬសមត្ថកិច្ច ប្រហែលបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បើកបនល្បែងមួយកន្លែងនេះ ហើយមើលទៅ បានជាមិនហ៊ានធ្វើការបង្ក្រាប
នៅពេលថ្ងៃខែឆ្នាំដដែលនេះអ្នកសារព័ត៌មានយើងបានទៅផ្តិតរូបភាពទីតាំងខាងលើនេះក៏ស្រាប់តែមានអ្នកចេញមុខកាងដេញមិនអោយអ្នកសារព័ត៌មានថតទៀតនេះហើយដែលគេហៅថាឥទ្ធិពលទីតាំងល្បែង។
សូមឯកឧត្តម ឃួន ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាល រាជធានីភ្នំពេញ សូមឯកឧត្តម មានចំណាត់ការ ក្តៅចាត់កម្លាំងក្រោមឱវាទ ចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)នៅខាងលើនេះផង ជៀសវាង ចោរលួច ឆក់ ឬប្លន់ ដើម្បីអោយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច៕(ដូចម្តេចដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច?(មានវីដេអូ)