ពិធីបើកការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក

(ស្រុកពារាំង)៖ ព្រឹកថ្ង្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុកពារាំងបានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនស្រុកពារាំងស្ថិតនៅបរិវេណសាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

គូរបញ្ជាក់ផងដែរថា សម្រាប់ពិធីបើកការប្រកួតកីឡាមហាជនស្រុកពារាំង នាពេលនេះមានរយៈពេល២ថ្ងៃ (ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤) មានក្រុមកីឡាករបាល់ទាត់ និងបាល់ទះចូលរួមមកប្រកួតចំនួន៩ឃុំមាន៖ ឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ឃុំកញ្ចំ ឃុំមេសរប្រចាន់ ឃុំព្រៃស្នៀត ឃុំព្រៃព្នៅ ឃុំព្រៃស្រឡិត ឃុំរាប និង ឃុំរកាក្នុងស្រុកពារាំង។

ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយក នាយរង រដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ និងក្រុមកីឡាករទាំង៩ឃុំ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare