ល្បែងស៊ីសងជាច្រើនកន្លែងរបស់ជនជាតិចិនក្នុងទឹកដីខណ្ឌចំការមនកំពុងបើកដំណើរការយ៉ាងរលូន តើសមត្ថកិច្ចមានវិធានការបង្ក្រាបដែរឬទេ?

(ភ្នំពេញ)៖ ក្រឡេកមកមើលទឹកដីខណ្ឌចំការមនឯណេះវិញឮគេនិយាយតៗគ្នាថា ចិនអ្នកបើក ខ្មែរអ្នកកាង ទីតាំងបង្កប់ល្បែងស៊ីសងសម្បូរទៅដោយជនជាតិចិនចូលលេងកម្សាន្តមិនញញើតសមត្ថកិច្ចទាល់តែសោះដែលជ្រកក្រោមផ្លាកយីហោ  (មជ្ឈមណ្ឌល សម័យទំនើប) និង( ក្លឹបស្នូកឃ័រធានស៊ី)។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( នៅខាងក្នុងផ្សារចិន ) ដែលសម្បូរជនជាតិចិនខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញើតដល់សមត្ថកិច្ចទាល់តែសោះដែលផ្សារនេះមានអ្នកកាងនៅពីក្រោយ។ បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់ពលរដ្ឋគាត់បានលើកឡើងថា ដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចជាដើមហេតុឱ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ។

ជុំវិញករណីល្បែងស៊ីសងខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមនបានថ្លែងថាលោកនឹងចុះពិនិត្យមើលក្នុងពេលឆាប់ៗនេះ។

ដូច្នេះប្រជាពលរដ្ឋបានសូមសំណូមពរទៅដល់លោកមេប៉ុស្តិ៍ និងលោកអធិការក៏ដូចជាលោកអភិបាលខណ្ឌផងដែរ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើដើម្បីរក្សានៅសុវត្ថិភាពប្រជាពលរដ្ឋនៅទីនោះផងដែរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare