លិខិតថ្លែងអំណរគុណ
សូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិត្តក្រសួងព័ត៌មានដែលបានយកចិត្តទុកដាក់ចូលរួមជួយដោះស្រាយជូនអ្នកសារព័ត៌មានទាំង ០៨នាក់ ដែលបានឃាត់ខ្លួននៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៦ ខែមិនា កន្លងទៅ ឱ្យបាននៅក្រៅឃុំ និងមានសេរីភាពជួបជុំគ្រួសារ និងសាច់ញាតិវិញ។
ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន សូមគោរពអរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងសូមបួងសួងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាទិសទាំង៨ តាមបីបាច់ថែរក្សា ការពារ ឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មានព្រមទាំងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។