ស្តាប់ឃាតករនិយាយសារភាពថា ដោយសារតែនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ

(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុនេះ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាដែលកំពុងតែដេកលក់លើគ្រែបណ្តាលឱ្យត្រូវមុខ និងក្បាលជាច្រើនពូថៅស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីឃាតកម្មនេះបានកើតឡើងដោយសារតែស្រ្ដីជាម្ដាយមីងខឹងនឹងជនរងគ្រោះនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបងអនុវត្តទៅតាមនីតិវិធីនៃច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare