ឃើញហើយខ្លោចចិត្តណាស់! ស្ត្រីវ័យ៤៧ឆ្នាំម្នាក់ស្ពាយដុំសាច់ជាង១០ឆ្នាំដង្ហើយរកសប្បុរសជនជួយ

(ខេត្តកំពង់ស្ពឺ)៖ ដោយសារតែភាពក្រីក្រទើបបណ្តាលឱ្យស្ត្រីម្នាក់រស់នៅយ៉ាងវេទនាដោយទ្រាំទ្រស្ពាយនូវដុំសាច់ទម្ងន់ជាង១០គីឡូក្រាមអស់រយៈពេល១៤ឆ្នាំ។

ជួបជាមួយអ្នកយកព័ត៌មានយើង ស្ត្រីឈ្មោះ គង់ សារ៉ុម អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា សព្វថ្ងៃរស់នៅដោយសារតែប្តីទៅធ្វើកម្មករលក់ទឹកអំពៅ បានប្រាក់កំរៃបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅទាំងត្រដាបត្រដួស។ រាល់ថ្ងៃជួនកាលពេលបាយបានអ្នកភូមិហុចបាយសម្លគួបផ្សំជាមួយនឹងបងស្រីហូបបានកំដរសេចក្តីស្លាប់។

ស្ត្រីអ្នកជំងឺបានបន្តថាសព្វថ្ងៃ គាត់គ្មានផ្ទះសម្បែងរស់នៅដូចគេនោះទេ សព្វថ្ងៃនេះគាត់រស់នៅបានដោយសារបងស្រីឱ្យតសំយ៉ាបចេញពីផ្ទះគាត់ដើម្បីស្នាក់នៅ។

ស្ត្រីស្ពាយដុំសាច់ជាង១០ឆ្នាំ បានបន្តទៀតថា គាត់ទ្រាំរស់នៅជាមួយជំងឺនេះទាំងវេទនា ពេលនេះសូមលើកម្រាមដៃ១០ដល់អ្នកមានចិត្តមេត្តាសប្បុរស សូមមេត្តាផ្តល់ក្តីសណ្តោសចែកទានមានដូចជា ស្បៀងអាហារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានរស់នៅបន្តទៅមុខទៀត។ ជាពិសេសបើមានឱកាស សូមលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិតជំនាញជួយព្យាបាលឬវះកាត់យកដុំសាច់ដ៏ធំនេះចេញពីខ្លួនរបស់គាត់ផង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare