ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀតក្នុងហាងកាហ្វេមួយកន្លែងស្រុកបន្ទាយមាស កំពុងតែរីកដុះដាលតែលោក នាក់ ឌឹម អធិការស្រុកបន្ទាយមាសសមត្ថកិច្ចមិនទាន់បង្រ្កាប

(កំពត)៖ បនល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ និងល្បែងខុសច្បាប់ផ្សេងទៀតកំពុងលាក់ខ្លួននៅក្នុងហាងកាហ្វេមួយកន្លែងស្ថិតក្នុង ភូមិទូកមាសខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងបនល្បែងនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ។ សង្ស័យខ្លាចប៉ះពាល់ផលប្រយោជន៍ហើយមើលទៅ?

ប្រភពបន្តទៀតថា ប្រជាពលរដ្ឋបានដាក់ការសង្ស័យលើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានភូមិ ឃុំ ស្រុកថា ប្រហែលជាមិនដែលចុះត្រួតពិនិត្យនៅក្នុងតាមមូលដ្ឋានរបស់ខ្លួនទេមើលទៅទើបបានជាហាងកាហ្វេមួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើថ្លើមធំហ៊ានបើកល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀតយ៉ាងអនាធិបតេយ្យតែបែរធ្វើគធ្វើថ្លង់មិនដឹងមិនឮ សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង។

ប្រជាពលរដ្ឋលើកឡើងថា ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀតនៅក្នុងហាងកាហ្វេមួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាជាដើម។ល។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅបានសូមស្នើយ៉ាងទទូចដល់ឯក ឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតជាពិសេសលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ទ ស្នងការនគរបាលខេត្តកំពត សូមមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមអនឡាញ និងល្បែងផ្សេងទៀតដែលលាក់ខ្លួននៅក្នុងហាងកាហ្វេមួយកន្លែងដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទានដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុចរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាពផងដែរ៕

សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យគណៈអភិបាលរាជធានីទាំង២៥ខេត្ត ក្រុង ដែលតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសដោយគ្មានការលើកលែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនឹងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare