ពិធីប្រកាសតែងតាំងមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រៃស្រឡិត

                 
(ស្រុកពារាំង)៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសាឡិតបានប្រារព្ធពិធីប្រកាសតែងតាំងមន្ត្រីនគរបាលប៉ុស្តិ៍ព្រៃសាឡិតក្រោមអធិបតីភាពលោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំងព្រមទាំងមន្ត្រីនគរបាលស្រុកជាច្រើនរូបទៀត។

នារសៀលវេលាម៉ោង ១៤:០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្រឡិតបានបើកកិច្ចប្រជុំស្តីពីការប្រកាសមុខតំណែងជូនមន្ត្រីនគរបាលជាតិ ដោយតែងតាំងលោកអនុសេនីយ៍ឯក ឡេង លីន ជំនួសលោកវរសេនីយ៍ត្រី ម៉ៃ ឆៃ ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្រឡិត ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖
   ១.លោក សំ អាន សមាជិកក្រុមប្រឹក្សាឃុំ តំណាងមេឃុំព្រៃស្រឡិត ។
   ២.លោកអធិការរង ។
   ៣.លោកនាយផ្នែក នាយប៉ុស្តិ៍ នាយរងផ្នែក នាយរងប៉ុស្តិ៍ និងមន្រ្តី ។
   ៤.លោកមេភូមិទាំង ១៥ ភូមិ
   ៥.លោក នាយកសាលា អ្នកគ្រូ លោកគ្រូ ។
   ៦.ក្រុមប្រឹក្សាឃុំ និងប្រធានមណ្ឌលសុខភាព ។

ក្នុងនោះដែរលោកអធិការបានធ្វើការណែនាំដល់កងកម្លាំងប៉ុស្តិ៍នគរបាលត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសគឺភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច៕


            

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare