សាខាកាកបាទក្រហមកម្ពុជាបានជួសជុលដំបូលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ប៉ើង

(ខេត្តប៉ៃលិន)៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានដឹកនាំក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចំនួន ២១នាក់ ស្រី ៤នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង១៥:៤០នាទីល្ងាចនាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ចំនួន ៥ខ្នងផ្ទះ៖
១.មេគ្រួសារឈ្មោះ សួស សល់ ភេទប្រុស អាយុ ៦២ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២ សន្លឹក ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២.មេគ្រួសារឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៤ សន្លឹក ស្ថិតក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣.មេគ្រួសារឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២សន្លឹក ស្ថិតក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៤.មេគ្រួសារឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៥×៧ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ២៥សន្លឹក ស្ថិតក្នុងភូមិស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៥.មេគ្រួសារឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៥សន្លឹក ស្ថិតក្នុងភូមិស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ៥យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍សាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិនដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare