ជម្ងឺប៉េសជ្រូកអាហ្វ្រិក ធ្វើឲ្យហ្វីលីពីនខាតបង់ទឹកប្រាក់២០០លានដុល្លារក្នុងមួយខែ

ទាក់ទងមកការិយាល័យ rssk-news តាមរយះលេខទូរស័ព្ទ /081680133

ប្រទេសហ្វីលីពីន ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន បានចេញសេចក្តីប្រកាសថ្លែងការមួយនៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ស្តីពីឧស្សាហកម្មចិញ្ចឹមជ្រូករបស់ប្រទេសនេះ ដែលបានខាតបង់ទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារជម្ងឺប៉េសជ្រូកអាហ្វ្រិក ។


ការិយាល័យដដែលបានបន្តថា ជម្ងឺប៉េសជ្រូកអាហ្វ្រិក បានបានឆ្លងរាល់ដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលជាប្រទេសធំជាងគេទី១០នៅលើពិភពលោក ដែលមានឧស្សាហកម្មចិញ្ចឹមជ្រូក ។
មូលហេតុដែលនាំអោយឧស្សាហកម្មចិញ្ចឹមជ្រូកខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ គឺដោយសារជ្រួកបានងាប់ជាបន្តបន្ទាប់ ហើយការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសជាដៃគូរ ក៏ត្រូវបានផ្អាកទាំងស្រុងដែរ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare