ទួកគីចាប់ផ្តើម​វាយ​ប្រហារដើម្បីកំចាត់​ជន​ជាតិ​ភាគ​តិច Kurds ក្នុង​តំ​បន់​ខាង​ជើង​​ស៊ីរីងស៊ីរីដែលចាត់ទុកថាជាក្រុមភេរវជន

អន្តរជាតិ= បន្ទាប់ពីការប្រកាសរបស់សេតវិមានដែលប​ដែល​បាន​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ថា ​កងទ័ពសហរដ្ឋ​អាមេរិក​ នឹង​ដក​ចេញ​ពី​តំបន់​នោះ។តួកគីបាន​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការ​យោ​ធា​ដែល​បានគ្រោង​ទុក​ជាយូរយារណាស់​មក​ហើយ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ីរី​ ដើម្បី​កំចាត់​កង​កម្លាំង​ជន​ជាតិ​ភាគ​តិច Kurds ដែល​ត្រូវបាន​រដ្ឋាភិបាល​តួកគី​ចាត់​ទុក​ជាយូរយាណាស់​មក​ហើយ​ថា ជា​ក្រុមភេរវជន។ ក៏ប៉ុន្តែប្រទេស​លោក​ខាង​លិច​ជាច្រើន​មើល​ឃើញ​ជន​ជាតិ​ភាគតិច​ Kurds ជា​ដៃគូ​នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធពី​ការ​ចាប់​ផ្តើម​នៃ​កិច្ច​ប្រតិបត្តិការ​ដែល​ហៅ​ថា «រដូវ​ផ្ការីក​សន្តិភាព»ហើយ​បាន​និយាយ​ទៀត​ថា ​កិច្ច​ប្រតិបត្តិការនេះ ​មាន​គោល​បំណង​បោស​សម្អាត​«ការគំរាម​កំហែង​ភេរវ​កម្ម»​ប្រឆាំង​នឹង​ប្រទេស​តួកគី។
កិច្ចប្រតិបត្តិការ​យោធា​របស់​តួកគីបាន​ចាប់​ផ្តើម​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីការ​ប្រកាស​របស់​សេតវិមាន​ដែល​បាន​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ថា ​កងទ័ពសហរដ្ឋ​អាមេរិក​ ​នឹង​ដក​ចេញ​ពី​តំបន់​នោះ។លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ពុធថា «សហរដ្ឋ​អាមេរិក​មិនយល់​ព្រម​ដល់​ការវាយ​ប្រហារ​នេះ​ទេ ​ហើយបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់ដល់​តួកគីថា ​កិច្ច​ប្រតិបត្តិការ​យោធា​នេះជាគំនិត​អាក្រក់​មួយ។​មិនមាន​ទាហាន​អាមេរិកាំង​នៅ​ក្នុង​តំបន់​នោះ​ទេ។ ខ្ញុំបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ខ្ញុំមិន​ចង់ធ្វើ​សង្គ្រាម​ដែល​គ្មាន​ទីបញ្ចប់​ទាំង​នោះ​ទេ ជា​ពិសេសសង្គ្រាម​ដែល​មិន​ផ្តល់​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។ តួកគីបាន​តាំង​ចិត្តការពារ​ជន​ស៊ីវិលការពារ​ពលរដ្ឋ​កាន់​សាសនា​ភាគតិច ​រួមមាន​អ្នក​កាន់​គ្រឹស្ត​សាសនា ​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា មិន​មាន​វិបត្តិមនុស្ស​ធម៌​កើត​មាន​ឡើង​ទេ ​ហើយ​យើងនឹង​ធ្វើ​ឲ្យ​តួកគី​ធ្វើ​ទៅតាម​ការតាំង​ចិត្ត​នេះ»។សកម្ម​ជនបាន​និយាយ​ថា ការវាយ​ប្រហារ​តាម​អាកាស​របស់​តួកគី បាន​ត្រូវ​ចំ​ទីក្រុង Ras al-Ayn នៅ​ខាង​ក្រៅ​ព្រំ​ដែនស៊ីរី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។