លោក លន ចាន់ថា ជាមន្រ្ដីសាលាស្រុកសណ្ដាន់ផងជាឈ្មួញឈើផងតើពិតដែរឬទេ?

កំពង់ធំ ៖ ឈ្មួញឈើដុះស្លែប្រចាំស្រុកសណ្ដាន់ ឈ្មោះ លន ចាន់ថា ជាមន្រ្ដីសាលាស្រុកសណ្ដាន់ តែងតែយកតួនាទីរបស់ខ្លួនជាមន្រ្ដីមករកស៊ីឈើដឹកជញ្ចូនឈើយ៉ាងរលូនដោយដឹកចេញពីតំបន់ ៩៩ ស្ថិតនៅអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពងធំ ចេញទៅលក់បន្តនៅ
ភូមិតាអោក ឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជាក់ស្ដែងឈ្មួញដុះស្លែខាងលើបានធ្វើសកម្មភាពជាញឹកញាប់ ជាពិសេសនៅយប់ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១២:២០ សារព័ត៌មានយើងបានរាយការណ៍ទៅលោកអភិបាលស្រុកសណ្ដាន់លោក អ៊ុត សុវណ្ណរ៉ា បានបញ្ជាទៅកម្លាំងអន្តរាគមន៍ដឹកនាំដោយលោកអភិបាលរងស្រុកសណ្ដាន់ លោក គង់ សុភា បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកសណ្ដាន់ និងមេប៉ុស្តិ៍ឈើទាលដឹកនាំដោយលោក ជុំ សារ៉ន បានស្ទាក់ចាប់បាននៅត្រង់ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ខេត្តកំពង់ធំ បន្ទាប់មកក៏បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ជាបណ្ដោះអាសន្នរងចាំចំណាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ន មន្រ្ដីរាជការ ស្នើអោយ លោក អ៊ុត សុវណ្ណរ៉ា អភិបាលស្រុកសណ្ដាន់ មេត្តាពិនិត្យមើលមន្រ្ដីក្រោមឪវាទផង ជាពិសេសលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំគួរដកមន្រ្ដីខាងលើចេញដើម្បីអោយគាត់មានសិទ្ធិរកស៊ីឈើបានពេញលេញនិងមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីរាជការ។ ចំណែកលោក យ៉ាន់ ឡង់ឌី រងប៉ុស្តិ៍ឈើទាល បានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថាការបង្រ្កាបឈើខុសច្បាប់ខាងលើនេះពិតជារបស់លោក លន ចាន់ថា ពិតប្រាកដមែន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare