អភិបាលខេត្តប៉ៃលិនចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់កុមារអាយុ០៥ឆ្នាំ ដល់ ១១ឆ្នាំ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារអាយុ០៥ឆ្នាំក្នុងភូមិសាស្ត្រប៉ៃលិនដែលមានទីតាំងសម្រាប់ការផ្ដល់វ៉ាក់សាំងនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពផ្សារព្រំ និងមណ្ឌលសុខភាពភ្នំព្រាល។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសនោះវីរុសបំលែងថ្មី ដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួននិងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ចៅៗដែលមានអាយុ០៥ឆ្នាំ ។ ក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ ឪពុកម្តាយ កុមារតូចៗបានសំដែងការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១ កន្លងទៅថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗ ក្នុងនោះមាន ៖
ទី១. គឺអភិបាលកិច្ចល្អ
ទី២. មានប្រភពវ៉ាក់សាំងច្បាស់លាស់
ទី៣. មានធនធានថវិកាសម្រាប់ប្រើប្រាស់
ទី៤. មានធនធានមនុស្សគ្រប់គ្រាន់
ទី៥. ដោយមានការចូលរួមយ៉ាងសកម្ម
ពីប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ចាប់ពីអាយុ ១៨ឡើងទៅបានចាក់វ៉ាក់សាំងដូសទី១ ចំនួន ៥០,៤១៤នាក់ ស្មើ ១២២,៩៧% និងដូសទី២ ចំនួន ៤៩,៥៣២នាក់ ស្មើ ១២០,៨២% ។ កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ ចំនួន ៩,២៦៦នាក់ ស្មើ ៩២,៥៨% និងដូសទី២, ចំនួន ៩,០០៦នាក់ ស្មើ៨៩,៩៨% ។កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ ចំនួន ៩,៧៦២នាក់ ស្មើ១០២,៦៦នាក់ និងដូសទី២ ចំនួន ៩,៣៩៧នាក់ ស្មើ ៩៨,៨២នាក់ ។ ចំណែកក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលឯកជន បុគ្គលិកសុខាភិ បាលស្ម័គ្រចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា កងកម្លាំងជួរមុខទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញចំនួន២,៩៣៦នាក់ ៕



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare