ឯកឧត្ដម​ ង៉ូវ​ បូរីណា​ នាំយក​ថវិកា​ ៣០លានរៀល​ ឧបត្ថម្ភ​ជូន​ចំណុះ​ទូក (ង)​ ចំនួន​ ០៦​ ទូក​មក​ពីខេត្ដ​ត្បូងឃ្មុំ​

(ភ្នំពេញ​)៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ផ្តល់ជូនដល់បងប្អូនចំណុះទូកទាំង​ ០៦ មកពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយមានការចូលរួម​ពីឯកឧត្តម ផារ៉ា មង្គល ឯកឧត្តម ប៉ែន​ កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ  ព្រមទាំង​ ឯកឧត្តម លោក លោកស្រី និងបងប្អូនចំណុះទូក(ង)​ ទាំង​ ០៦​ទូក​ផងដែរ។

គូសបញ្ជាក់​ផងដែរ​ថា​ ថវិកា​ឧបត្ថម្ភ​របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថា​ន​គឺបានផ្តល់ជូន​ចំណុះ​ទូក​ទាំង០៦ ដោយក្នុង​ ០១ទូក ទទួលបាន​ចំនួន ៥លានរៀល និងសរុបជា​ថវិកាឧបត្ថម្ភចំនួន ៣០លានរៀល​ដេីម្បី​ចូលរួម​ការប្រកួត​ប្រណាំង​ទូក​ (ង)​ ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ មាន​រយៈ​ពេ​ល​ ០៣​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ១៥​ និង​ ១៦​ ឆ្នាំ​២០២៤​ ខាង​មុខនេះ។

គួរ​រំលឹក​ផង​ដែរថា ជានិច្ច​កាល​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ និង​លោកជំទាវ​ ជា​ សុផាកន្នី​ អ៊ាង​ សុផល្លែត​  តែងតែ​ចូលរួម​លេីកទឹកចិត្ដ​ និង​បាន​ឧបត្ថម្ភថវិកាជូន​ដល់ចំណុះ​ទូក (ង)​ ជារៀងរាល់​ឆ្នាំ​ផងដែរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare