លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិនបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ព្រមទាំងរទេះរុញជូនជនពិការ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាបានដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជន កក្រក និងមានការចូលរួមសហការពី យុវជន ស.ស.យ.ក.ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋានចំនួន១៦នាក់ ស្រី ៣នាក់ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ និងរទេះរុញជូនជនពិការមានរាយនាមដូចខាងក្រោម៖
១.ឈ្មោះ អ៉ិន​ សារឿន ភេទប្រុស អាយុ ៥៨ឆ្នាំ មានជំងឺលើសឈាមស្រពន់ជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ បឹងប្រលឹត​ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
២.ឈ្មោះ កែវ ដុះ ភេទប្រុស អាយុ ៧២ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។
៣.ឈ្មោះ កុល សុខា ភេទប្រុស អាយុ ៣៥ឆ្នាំ ពិការជើងខាងឆ្វេងស្ថិតនៅក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។
៤.ឈ្មោះ មាស វ៉ាន់ថា ភេទស្រី អាយុ ៦៤ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។
៥.ឈ្មោះ កុប ជះ ភេទស្រី អាយុ ៨០ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។
៦.ឈ្មោះ ហេង វណ្ណាថា ភេទប្រុស អាយុ ១៦ឆ្នាំ មានជំងឺស្វិតដៃជើងពីកំណើតស្ថិតនៅក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។
៧.ឈ្មោះ ខេង ឆៃសុវណ្ណ ភេទប្រុស អាយុ ៣៨ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ អូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ។

អំណោយដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបានរទេះរុញចំនួន ១រទេះ និងអំណោយអនុសាខាស្រុកសាលាក្រៅមាន អង្ករ ២៥គីឡូក្រាម និងទឹកសុទ្ធ ៣យួរ ។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិនដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាកដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare