កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះល្បាតក្នុងមូលដ្ឋានបាទឃាត់ជនសង្ស័យមួយនាក់

ស្រុកកៀនស្វាយ)ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩:៤៥នាទីត្រូវនិងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ
ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ថន កុសឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។សម្ថតកិច្ចចាប់យកវត្ថុតាងរួមមាន
១-ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន០៤កញ្ចប់តូច។
២-ម៉ូតូ០១ក្រឿងម៉ាកPULSAR ពណ៌ក្រហម ។
៣-ផ្លាកលេខម៉ូតូចំនួន០១ ។
៤-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
៥-កាតគ្រីម៉ូតូ ០១ សន្លឹក

មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកំលាំងសម្ថកិច្ចប៉ុស្តិសំរោងធំ និងកំលាំងជំនាញស្រុកបានចេញល្បាតក្នុងភូមិសាស្រ្តលុះដល់ចំនុចកើតហេតុខាងលើក៍បានជួបឈ្មោះ ថន កុសឿន ភេទប្រុស ហើយកំលាំសម្ថកិច្ចក៍បានហៅឈ្មោះ ថន កុសឿន អោយឈប់ម៉ូតូហើយធ្វើកាឆែកឆេរពេលនោះឈ្មោះ ថន កុសឿន បានបោះថ្នាំញៀនចំនួន០៤កញ្ចប់តូចចោលទៅលើដីរួចកំលាំងសម្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័រួមទាំងវត្ថុតាងយកមកប៉ុស្តិដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសម្ថកិច្ចឈ្មោះ ថន កុសឿន បានឆ្លើយសារភាពថាថ្នាំញៀន០៤កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយឈ្មោះ ឃឹម សុនី(តយ) ភេទប្រុស ជាអក្នអោយខ្លួនកាន់ថ្នាំញៀននេះលក់បន្តរ ។

ក្រោយពីធ្វើការសាកសួរួចកំលាំងប៉ុស្តិបានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។