រថយន្តហ្វតត្រេនសុិតធុនរបស់ក្រុមហ៊ុនភ្នំពេញសូរិយា បុកអ្នកធ្វើដំណើរថ្មើរជើងម្នាក់ស្លាប់នៅមោងឫស្សី

បាត់ដំបង)៖ ស្រុកមោងឫស្សីនៅថ្ងៃព្រហស្បតិ៍១៣រោចខែភទ្របទឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី26-9-2019 វេលាម៉ោង00និង20នាទី លើផ្លូវជាតិលេខ5ចន្លោះបង្គោលគីឡូម៉ែត្រ244-245ត្រង់ចំណុចក្រុមទី5ភូមិគារ3ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ បើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើននាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ្វតត្រេនសុិតធុនដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ2Q.0065(ក្រុមហ៊ុនភ្នំពេញសូរិយា) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ឆ្ពោះមកបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះ រ៉ា ចន្ថន ភេទប្រុស19ឆ្នាំ រស់នៅភូមិប្រឡាយឃុំមោងស្រុកមោងឫស្ សីខេត្តបាត់ដំបង ដែលកំពុងដើរលើចិញ្ចើមផ្លូវច្រាសទិសគ្នា ជាមួយមរថយន្ត ។
បច្ចុប្បន្នជនរងគ្រោះដែលស្លាប់ខាងលើ សមត្្្្ថកិច្ចបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យ ។
ចំពោះរថយន្ត មករក្ថកិច្ចបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តខាងលើទំនងបើកគេចរថយន្តផ្សេងទៀត ទើបជ្រុសចង្កូតមកលើចិញ្ចើមផ្លូវបណ្តាលបានបុកអ្នកថ្មើរជើងនោះស្លាប់ភ្លាមៗតែម្តង ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare