ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងករណីរថយន្ត១គ្រឿងបើកបុកម៉ូតូទាំងកម្រោល!!


បាត់ដំបង ៖ នៅលើកំណាតផ្លូវជាតិលេខ៥ មួយកន្លែងមាន
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសយ៉ាងរន្ធត់ ។
យោងតាមរបាយការណ៍របស់
កម្លាំងជំនាញប៉ុលិសចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានកើតហេតុបានឲ្យដឹងថា នៅ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧:៤៥ នាទី លើកំណាត ផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥ ភូមិ ជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។


មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត និង ម៉ូតូ រថយន្តម៉ាកសាំងយ៉ុង ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-9177 បើកបរក្នុងទិសដៅពីជើងទៅ ត្បូង តាមបណ្តោយផ្លូវជាតិលេខ ៥ ផ្លូវកំពុងស្ថាបនា ដល់ចំណុចកើតហេតុខាងលើ បានឡើងជែងវ៉ាជាមួយរថយន្តនៅពីមុខក្នុង ទិសស្របគ្នា បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាក Honda dream ពណ៍ខ្មៅសេរី២០០៥ ពាក់ស្លាកលេខ ប.មានជ័យ
1B-6432 ទិសដៅស្របគ្នា កំពុងរត់បំរុងបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យអ្នកជិះម៉ូតូខាងលើទទួលរង របួសធ្ងន់ម្នាក់ និង អ្នករួមដំណើរ ស្លាប់
ម្នាក់ នៅកន្លែងកើតហេតុ ។
ចំណែក អ្នកបើកបររថយន្តត្រូវបានកំលាំងប៉ុស្តិ៍ឃាត់ខ្លួនបាននៅកន្លែងកើតហេតុតែម្តង ។
អ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ ពៅ សារ៉ាត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រែណូយ សង្កាត់វ៉ារិន ក្រុងសៀមរាប ខេត្តសៀមរាប ។
ភាគ្គីម៉ូតូ ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជួប ឃុំ រហាត់ទឹក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួស ធ្ងន់
និងអ្នករួមដំណើរឈ្មោះ ហ៊ុន សារិម ភេទ ស្រី ៦០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ។
ករណីនេះ ជំនាញនគរបាល ស្រុកកើតហេតុបានធ្វើការវាស់វែងបានត្រឹមត្រូវ និង ប្រគល់ឲ្យជំនាញនគរបាល ខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីជាបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។