បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនីសាន់ បុកជាមួយម៉ូតូ

បាត់ដំបង ៖ យ៉ាងហោចណាស់ក៍មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួុសធ្ងន់ ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនីសាន់ បុកជាមួយម៉ូតូរថយន្តនីសាន់ប្រលះជាមួយម៉ូតូ កាលពីរវេលាម៉ោង៩និង២០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ នៅត្រង់ចំណុចភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ប្រភពពីសម្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងខាងលើ បង្កឲ្យមនុស្ស របួស២នាក់ និងម្នាក់ទៀតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

សម្ថកិច្ចមូលដ្ឋានបានឲ្យដឹងបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចកើតហេតុនៅវេលាម៉ោង៩.២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៥៧០ មុខសាលាបឋមសិក្សាតាគ្រាម ភូមិ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន ខេត្តបាត់ដំបង ។
ដោយកេីតឡេីង រវាងម៉ូតូ Honda C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ 1AE-9177 បាត់ដំបង បេីកបរដោយឈ្មោះ វណ្ណ រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រងរបួសបាក់ភ្លៅខាងឆ្វេង អ្នករួមដំណេីរ ២នាក់៖

ទី.១ ឈ្មោះ សុខ ង៉ា ភេទប្រុស អាយុ ១៩ឆ្នាំ បាក់ដៃស្ដាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ
ទី.២ ឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ (ស្លាប់) ។
មានមួកសុវត្ថិភាពទាំងបីនាក់ បេីកបរច្រាស់ទិសគ្នា ពីត្បួងទៅជេីង លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តម៉ាក Toyota មួយបាំង ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ
2A-3932 ប.មានជ័យ បេីក បរដោយឈ្មោះ ផាន់ គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្រុមទី១៥ ភូមិតាង៉ែន ឃុំតាគ្រាម រួមដំណេីរជាមួយឪពុកបង្កេីត ឈ្មោះ អយ ផាន់នី អាយុនិងបងប្រុស ឈ្មោះ ផាន់ ឆៃ អាយុ មិនចាំអាយុ រស់នៅភូមិជាមួយគ្នាពុំមានរបួសទេ ចំណែកអ្នករងរបួស ដឹកតាមរថយន្តសង្គ្រោះឃុំតាគ្រាម ទៅមន្ទីរពេទ្យបង្អែកបាត់ដំបង ។

បច្ចុប្បន្ន៖សម្ថកិច្ចមូលដ្ធានកំពុងវាស់វែងធ្វើកំណត់ហេតុ ចំណែកសព ជនរងគ្រោះ មន្ត្រីជំនាញបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានជំនាញ់នគរបាលចរាចរណ៍ស្នងការខេត្តបាត់ដំបង នាំយកទៅរក្សារទុកដើម្បីរងចាំភាគីទាំងសងខាងចូលមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។