ក្បួនរថយន្តរបស់ លោក ម៉ៅ សា រ៉េត ហៅ មហាមេឃ ដឹកជញ្ជូន គ្រោងទ្វាបង្អួច និងមានបង្កប់ឈើប្រណិត បើកបរតាមដងផ្លូវ ចេញពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុងអន្លង់វែង ឆ្ពោះមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្នាក់ការមន្ត្រី នៃស្ថាប័នពាក់ព័ន្ធ រាប់រយកន្លែងបានយ៉ាងរលូន ដោយមិនបង្កការរំខានដល់សមត្ថកិច្ចជុំនាញផ្នែកណាមួយឡើយ(មានវីដេអូរ)


ខេត្តឧត្តរមានមានជ័យ = យោងតាមសេចក្តីរាយការណ៍តាមប្រព័ន្ធTelegram បានឲ្យអង្គរភាព rssk-news ដឹង នៅរសៀលនេះថា មានមេឈ្មួញដុះស្លែដឹកជញ្ជូនគ្រោងទ្វាបង្អួច និងឈើប្រណិត ចេញពីស្រុកត្រពាំងប្រាសាទឆ្លងកាត់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យឆ្ពោះមកកាន់ខេត្តរបន្ទាយមានជ័យ ។
ការដឹកជញ្ជូនគ្រោងទ្វាបង្អួច និងឈើប្រណិត របស់់់់មេឈ្មួញរូបនេះ ដោយដឹកចេញពីស្រុកត្រពាំងប្រាសាទឆ្លងកាត់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះមកកាន់ខេត្តរបន្ទាយមានជ័យ បានយ៉ាងរលូនដោយក្មានសមត្ថកិច្ចថ្នាក់ស្រុកនិងថ្នាក់ខេត្តហ៊ានចេញមុខបង្ក្រាបនោះទេ ជាពិសេសមន្ទ្រីជំនាយផ្នែករដ្ឋបាលព្រៃឈើស្រុក និងខេត្ត មិនអាចក្អកនិងមេឈ្មួញដុះស្លែនេះបានឡើយ។

សេចក្តីរាយណ៍បន្តថា មូលហេតុអត់មានមន្ត្រីនៃស្ថាប័នពាក់ព័ន្ធបង្ក្រាបនោះ ដោយសារមេឈ្មួញរូបនោះបានសែនព្រែនត្រូវរូវនាជាប្រព័ន្ធរួចស្រេច ទើបមន្ត្រីទាំងនោះបើកដៃអោយមេឈ្មួញ ឈ្មោះ ម៉ៅ សា រ៉េត ហៅ មហាមេឃ ដឹកគ្រោងទ្វាបង្អួច និងឈើប្រណិត ដោយមិនខ្លាចច្បាប់យ៉ាងអនាធិបតេយ្យរៀងរាល់យប់ ដោយក្នុងមួយយប់ៗចាប់ពីរ ពីររថយន្តទៅបីរថយន្ត ដោយរលូន ។
យោងតាមសម្តី នាយសង្កាត់ រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបង្ហើបឲ្យបណ្តាញrssk-news ដឹងតាមទូរស័ព្វថា មេឈ្មួញឈ្មោះ ម់ៅ សា រ៉េត ហៅ មហា មេឃ ធ្លាប់ហៅអោយចូលខ្លួនធ្វើលិខិតកិច្ចសន្យារ ឈប់ដឹកជញ្ជូនគ្រោងទ្វារបង្អួច រួចម្តងមកហើយ ដឹងថានៅតែដឹកបន្តទៀតមានវិធានការទប់ស្កាត់អោយខានតែបាន ។

ជាក់ស្តែងនៅយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្មាំ ២០១៩ នៅវេលាម៉ោង ១និង៤៥នាទីម្សិលមិញនេះ គេឃើញក្បួនរថយន្តរបស់ លោក ម៉ៅ សា រ៉េត ហៅ មហាមេឃ ដឹកជញ្ជូន គ្រោងទ្វាបង្អួច និងមានបង្កប់ឈើប្រណិតផងនោះ បើកបរតាមដងផ្លូវ ដោយចេញពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុងអន្លង់វែង ឆ្ពោះមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្នាក់ការមន្ត្រី នៃស្ថាប័នពាក់ព័ន្ធ រាប់រយកន្លែងបានយ៉ាងរលូន ដោយមិនបង្កការរំខានដល់សមត្ថកិច្ចជុំនាញផ្នែកណាមួយឡើយ ៕ កែសម្រួលដោយrssk-news

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare