បន្ទាប់ពីបែកធ្លាយរឿងមិនប្រក្រតីរបស់លោក គង់ សំណាង មេប៉េអឹម ក៍មានបុរសម្នាក់បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ថាលោក សាត អធិការរងស្រុកបន្ទាយអំពិលមិនបង្រ្កាបឈ្មួញអ្នកមានអំណាច បង្រ្កាបបានតែពលរដ្ឋដឹកអូស ដឹកធ្យូងថែមទាំងជិះឡានអត់ពន្ធ

ខេត្តឧត្ដរមានជ័យ៖ កាលពីពេលថ្មីនេះៗមានបុរសម្នាក់ដែលមានអាខោន facebook ឈ្មោះ ថាបង វាសនា ហៅ ស្រួន សំរេច បានបង្ហោះសារលើបណ្ដាញសង្គម ថាលោក សាត អធិការរងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យមានតួនាទីបង្រ្កាបបទល្មើស និងបង្រ្កាបបានតែប្រជាពលរដ្ឋ ដឹកអូស ដឹកធ្យូង បន្តិចបន្ទួយ ចំណែកឈ្មួញ អ្នកមានអំណាច មានលុយវិញស្ងាត់ជ្រាបថែមទាំងជិះឡានគ្មានពន្ធទៀតផង។

ទើបដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៩ស្រាប់តែមានលិខិតកោះហៅពីអធិការដ្ឋាននគបាលស្រុកបន្ទាយអំពិលផ្នែកយុត្តិធម៍ចេញលិខិតកោះហៅអោយចូលខ្លួនបំភ្លឺនៅថ្ងៃទី២៣ខែឆ្នាំដ៍ដែរ នៅវេលាម៉ោង ៨ :០០នាទីព្រឹក។

ប្រភពៈបន្តថាលោកអនុសេនីយ៍ឯក ស៊ឹម វណ្ណ:អធិការរងផ្នែកយុត្តិធម៍អធិការដ្ឋាននគបាលស្រុកបន្ទាយអំពិល ថ្លើមធំ គ្មានគោរព ច្បាប់ គ្មានស្គាល់តួនាទីរបស់ខ្លួន មិនចាត់ទុកមេក្នុងក្រខ្សែរ ភ្នែក ហ៊ានចេញលិខិតកោះហៅ​ឈ្មោះស្រួន សំរេច អោយចូលបំភ្លឺ ចិត្តឯងមិនទាន់មានការឯកភាពពីមេនៅឡើង ឬមួយលោកមានការរួមចំណែកក្នុងការពាក់ពន្ធ័បទល្មើសឈើខុសច្បាប់ជាមួយលោក គង់ សំណាង មេប៉េអឹម និងប្រពន្ធរបស់លោកសំណាងរួមនិងលោកសាត អធិការងស្រុកបន្ទាយអំពិលម្នាក់ដែរ ។

បើទោះជាយ៉ាងណាក្តី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះបណ្តាញrssk-news យើងបានសុំការបំភ្លឺពីលោក អនុសេនីយ៍ឯក ស៊ឹម វណ្ណៈអធិការរងផ្នែកយុត្តិធម៍ នៃអធិការដ្ឋាននគបាលស្រុកបន្ទាយអំពិល ក្នុងករណីរឿងលិខិតកោះហៅអោយឈ្មោះ ស្រួន សរេចចូលបំភ្លឺមកពីមានអ្នកប្ដឹង គឺលោក សុំ សាតអធិការរងស្រុកបន្ទាយអំពិលម្នាក់ជាមកប្ដឹងទើបលោកចេញលិខិតកោះហៅតែម្ដងទៅ ។

បច្ចុប្បន្ន ករណីដែលគេសង្ស័យថាលោក គង់ សំណាង មេប៉េអឹម ស្រុកបន្ទាយអំពិល ឃុបឃិតគ្នាជាមួយមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុកខាងលើនេះ គេរង់ចាំមើលថាតើវាទៅជាយ៉ាងណា ខណះពលរដ្ឋដឹងរឿងពិតសរសេរសារបង្ហោះ ផ្ទុយទៅវិញត្រូវសមត្ថកិច្ចកោះហៅ ហើយឃុំខ្លួននោះ ៕ កែសម្រួលដោយ rssk-news

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។