ជនសង្ស័យដែលសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនពាក់ព័ន្ធករណីលួចលុយភ្ញៀវនៅហាងម៉ាស្សា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចអនុញ្ញាតិអោយនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ម៉៣០ នាទីកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពីបទលួច(លុយចំនួន៦០០ដុល្លា) របស់ជនបរទេស នៅក្នុងហាងយីហោម៉ាស្សាខ្មែរ ដែលមានទីតាំង ផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ម៉៣០នាទី ថ្ងៃនេះ ត្រូវបានតុលាការសាលាដំបូងចេញដីកាសម្រេចដាក់ជនត្រូវចោទ អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំអោយវិលត្រឡប់ទៅផ្ទះវិញហើយ)។

ជនសង្ស័យទាំងពីរនាក់ ខាងលើមានឈ្មោះ១.ឈ្មោះ ហេង សុខឡេង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សាខ្មែរ មានទីលំនៅផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញមានផ្ទៃពោះ៧ខែ។

២-ឈ្មោះ នឿន ស្រីលាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម៉ាស្សា ស្នាក់នៅក្នុងហាងម៉ាស្សាផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប៉ុន្តែនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ដដែលនេះ ត្រូវបានសាលាដំបូងចេញដីកាសម្រេចដាក់ជនត្រូវចោទអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំអោយវិលត្រឡប់ទៅផ្ទះវិញ)តាមដីកា លេខ៧២២៧និងលេខ៧២២៩ ចុះថ្ងៃទី១៧.០៩.២០១៩ ដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare