ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង១២៩ គ្រួសារ/ខ្នងនៅស្រុកសំឡូត ទទួលជំនួយពីឯកឧត្តម បណ្ឌិត ប៊ុត គឹស៊ាន ប្រធានសាខាកាកបាទក្រហមខេត្ត

ខេត្តបាត់ដំបង= ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម បណ្ឌិត ប៊ុត គឹស៊ាន ប្រធានសាខាកាកបាទក្រហមខេត្តនាំអំណោយចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង១២៩គ្រួសារ/ខ្នងផ្ទះនៅស្រុកសំឡូត ខេត្តបាត់ដំបង និងអាជ្ញាធសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសំឡូតផងដែរ។

លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកសំឡូតថ្មីៗនេះបានធ្វើឲ្យប៉ះពាល់ឃុំចំនួន៤ លើកភូមិចំនួន៨ភូមិ​ ដែលបណ្តាធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២៩ ខ្នង​ ក្នុងនោះ ១ខ្នងរលំទាំងស្រុង និងចំនួន ១ខ្នងទៀត (រសាត់តាមទឹក) ព្រមទាំងដាច់ស្ពានយោលចំនួន ២​ ស្ពាន ឈើ២ស្រុតក្បាលស្ពានចំនួន១ដូចមានលំអិតខាងក្រោម៖
១/ ឃុំកំពង់ល្ពៅ ​​ប៉ះពាលភូមិ​ចំនួន ៣ភូមិ និងផ្ទះពលរដ្ឋចំនួន៥៨ខ្នង
២/ឃុំតាសាញ ​ប៉ះពាលភូមិចំនួន ២​ភូមិ និងផ្ទះប្រជាពលរដ្ឋចំនួន ៣៥ ខ្នង ដាច់ស្ពានយោលរមណីយដ្ឋានស្ទឹងក្រញូងចំនួន០១ កន្លែង
៣/ឃុំស៊ុង ប៉ះពាល់ភូមិចំនួន ១ភូមិ និងផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ។​
៤/ឃុំតាតោក ប៉ះពាល់ចំនួន ៣ ភូមិ និងផ្ទះពលរដ្ឋ ៣៣ខ្នង ដាច់ស្ពានយោលចំនួន ១ កន្លែង ស្ពានឈើចំនួ ២កន្លែង របួសមនុស្សចំនួន ១នាក់ និងបាត់ខ្លួនចំនួន ២នាក់ ។
៥/ឃុំអូរសំរិល ប៉ះពាល់ភូមិចំនួន១ ភូមិ តែមិនប៉ះពាល់ផ្ទះប្រជាពលរដ្ឋនោះទេ។

នៅក្នុងការចុះពិនិត្យនិងសួរទុក្ខលោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំអំណោយយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយក្នុងមួយគ្រួសារៗទទួលបាន៖-អង្ក២៥kg -ភួយ១ -សារុង១ -ក្រមា១​-មី១០កញ្ចប់​-ត្រីខ៥កំប៉ុង-សំពត់តង់១ ទឹកសុទ្ធវីឃែ១ធុង២០លីត្រ និងថវិកា២ម៉ឺនរៀល។ ក្នុងនោះអំណោយឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ានបានឧបត្តម្ភថវិកាចំនួន ៣០ម៉ឺនរៀល ដល់កម្លាំងវរៈការពារព្រំដែនគោល៥០២ ដែលបានជួយក្នុងប្រតិបត្តិការសង្គ្រោះក្នុងព្រឹត្តការណ៍។ ចំណែកលោក ហឿង​ សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាឧបត្តម្ភ សង្ក័សី ៥០សន្លឹង និងថវិកាចំនួន ១០ម៉ឺនរៀល ដល់លោកស្រី ឆែម ស្រីមន ត្រូវបានផ្ទះរលំផ្ទះទាំងស្រុង(រសាត់តាមទឹក) នឹងបានចាត់តាំងឲ្យក្រុមការងារជួយធ្វើផ្ទះថ្មីរស់នៅបណ្តោះអាសន្នផងដែរ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ តនិងសាខាកាកបាទក្រហមខេត្តព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ដែលបានដឹងសុខទុក្ខពលរដ្ឋមានគ្រោះអាសន្ន និងចុះមកជួយបានទាន់ពេលវេលារហូតមកផងដែរ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare