ខឹងសុំលុយឪពុក ម្តាយ មិនបាន កូនប្រុសចិត្តតិរច្ឆានដុតផ្ទះខ្លួនឯងចោល បណ្តាលឲ្យប្អូនប្រុសបង្កើត និងឪពុកបង្កើតស្លាប់ ក្នុងអណ្តាតភ្លើង ឈឺចាប់ខ្លោចផ្សារជាទីបំផុត

ភ្នំពេញ ៖ ប្រភភពព័ត៌មានឲ្យដឹងថា ករណីនេះផ្តើមពីកូនខឹងឪពុក នៅពេលសុំលុយមិនបាន រួចក៏យកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះរាលដាល នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩  នៅតៅតាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិឃុំ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមយុវជនទាំងឡាយកុំយកគំរូតាមយុវជននេះឲ្យសោះ សោកនាដកម្មមួយបានកើតឡើងលើក្រុម គ្រួសាររងគ្រោះមួយ និងអ្នកដទៃ ខណៈយុវជនម្នាក់ដែលជាកូនបានយកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលឆ្លងឆេះផ្ទះអ្នកជិតខាងចំនួន១១ខ្នង បង្កឲ្យជនរងគ្រោះជា ប្អូន និងឪពុកបានស្លាប់ក្នុងអណ្តាតភ្លើងឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មាន ។

នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបានសុំលុយឪពុក
ទិញថ្នាំ សុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយចោល រហូតឆេះរាល ដាល ដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។

ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះ គឺ ប្អូននិងឪពុក បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីប្រជាពលរដ្ឋបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង  ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿង ហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare