ល្បែងស៊ីសងបញ្ជល់មាន់នៅស្រុកព្រែកប្រសព្វកំពុងបើកលេងយ៉ាងរំភើយមិនមានរំខានដល់សមត្ថកិច្ចបន្តិចសោះ

ក្រចេះ ៖ ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមួយចំនួននៅស្រុកព្រែកប្រសព្វ ជាអ្នកបើកដៃឲ្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះហើយបានជាបើកលេងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ កូវីដ-១៩ បានយ៉ាងរំភើយ!

បុគ្គលពីររូបនេះពិតជាខ្លាំងមែនទី១(ឈ្មោះផល្លី)ទី២ (ឈ្មោះតាកុក)ជាម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះក្នុងមួយសប្តាហ៍បើកលេងបួនថ្ងៃ (ទី១)ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ អាទិត្យ ជាពិសេសមានទីតាំងសម្រាប់ប្តូរលេងមានពីកន្លែង(ទី១)នៅចំណុចទួលចាមស្ថិតនៅ(ភូមិកំពែង)និង(ទី២)នៅ(ភូមិអូរជ្រៃ) ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អាជ្ញាធរមានសមត្ថកិច្ច ធ្វើព្រងើយមិនហ៊ានបង្រ្កាបនោះឡើយ!?

ប្រភពច្បាស់ការណ៍ពីបងប្អូនពលរដ្ឋសូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា÷បុគ្គលពីររូបនេះកំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងកុះករជាប្រចាំហាក់បីដូចមិនដែលចេះខ្លាចញញើតការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ដែលទើបតែបំលែងថ្មីនោះឡើយ។
ណាមួយទៀតគេបានឮម្ចាស់បនល្បែងមួយនេះបានអួតប្រាប់បក្សពួកគេឲ្យដឹងថារូបលោកបានរត់ការរួចអស់ហើយទើបអាចលេងបានម្យ៉ាងទៀតរូបលោកពុំដែលចេះខ្លាចឡើយដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋានដែលបានអនុញ្ញាតឲ្យពួកគាត់បើកលេងនៅទីនេះ

ករណីនេះបងប្អូនពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងល្បែងសុីសងខុសច្បាប់នៅស្រុកព្រែកប្រសព្វ – ខេត្តក្រចេះនេះមិនដូចស្រុក – ខេត្ត ដទៃទៀត ឡើយគឺអាចបើកលេងបានយ៉ាងរំភើយ!

ពលរដ្ឋនាំគ្នាលើកឡើងថា÷បច្ចុប្បន្ននេះកំពុងធ្វើឲ្យពួកគាត់មានកង្វល់និងមានការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលជំងឺ កូវីដ-១៩ ពីពួកអ្នកដែលមកលេងល្បែងសុីសងខុសច្បាប់នៅទីកន្លែងនេះណាមួយទៀតភ័យខ្លាចអំពើអសន្តិសុខដូចជាលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ដូច្នេះហើយពលរដ្ឋនាំគ្នាសុំសំណូមពរមកដល់ ឯកឧត្តម វ៉ា ថង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ជាពិសេសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ជាស្នងការនគរបាលខេត្តក្រចេះ សូមមេត្តាមានវិធានការចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងល្បែងសុីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងដែលកំពុងបើកលេងយ៉ាងសកម្មប្រចាំនៅភូមិខាងលើនេះដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងទាន៕




WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare