សូមស្វាគមន៍មកកាន់សង្វៀនជល់មាន់ដុះស្នឹមមួយកន្លែងក្នុងស្រុកបាទីខណៈអាជ្ញាធរហាក់ធ្វើមិនដឹងអីសោះ!

ខេត្តតាកែវ៖ សង្វៀនជល់មាន់ និងល្បែងបៀអាប៉ោងស៊ីសងគ្រប់ប្រភេទ បាននឹងកំពុងបើកដៃឲ្យលេងយ៉ាងគគ្រឹកគគ្រេង ចំណែកឯអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ ស្របពេលដែលរាជរដ្ឋាភិបាលចេញវិធានការយ៉ាងតឹងរឹង ហាមឃាត់មិនឲ្យមានការជួបជុំ ដែលអាចបង្កការឆ្លងជំងឺកូវីដ19។ ទីតាំងស្ថិតក្នុងភូមិ​ទន្លេបាទី ឃុំ​ជន្លង់ ស្រុក​បាទី​ ខេត្តតាកែវ។

ប្រភពពីពួកអ្នកដែលញៀនល្បែងបានឲ្យដឹង​ថា​៖ បុគ្គលម្នាក់ឈ្មោះ​ ដេត (ម្ចាស់សង្វៀន) បាន​បើក​សង្វៀន​បញ្ជល់មាន់​ និង​វង់​បៀរ អាប៉ោង ទ្រង់ទ្រាយ​ធំ​ ដែលកំពុងដំណើរការ​យ៉ាង​រលូន​ នៅ​ចំណុច​ចូល​ពី​ផ្លូវ​ជាតិ​ ចម្ងាយមួយ​គីឡូម៉ែត្រ​ដល់​រមណីយដ្ឋាន​ទន្លេបាទី​រួច​បត់​ឆ្វេង​ ចូល​តាម​របង​ឯកឧត្តម​ សុខ​ អាន​ ចម្ងាយ 3 គីគីឡូម៉ែតនៅក្នុង​ព្រៃ​។

ប្រភពដដែលបានឲ្យដឹងថា÷ ម្យ៉ាងវិញទៀត​បុគ្គល​ឈ្មោះ​ ដេត (ម្ចាស់សង្វៀន) បាន​អួតប្រាប់​អតិថិជន​របស់​ខ្លួន​ថា ពួកគេ​រត់​ការ​បង់លុយ​ឲ្យអាជ្ញាធររួច​អស់ហើយ ដូច្នេះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ ឬ​ សមត្ថកិច្ច​ហ៊ានបង្ក្រាប​នោះឡើយ។ ជាក់ស្តែង ប៉ូលីសប៉ុស្តិ៍​នគរនគរបាលឃុំ​ជន្ល​ង់ និង​អធិការ​នគរបាល​ស្រុក​បាទី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់ផ្តុំគ្នាលេងបានយ៉ាងរលូន។

ជាមួយគ្នានោះដែរ ពលរដ្ឋរិះគន់ថា ​បច្ចុប្បន្ន​ ក្នុង​មូលដ្ឋាន​ពួកគាត់ក្នុងភូមិ​ទន្លេបាទី​ ឃុំ​ជន្លង់​ស្រុក​បាទី មាន​អំពើ​ចោរកម្ម​ អំពើហិង្សា ក្មេងទំនើងបងតូចបងធំ និង​ បទល្មើស​ផ្សេងៗ​ ឧស្សាហ៍កើត​ឡើងណាស់ ដែលបង្កឱ្យមានការ​ភ័យខ្លាចព្រមទាំងប៉ះពាល់​យ៉ាងខ្លាំងដល់​សតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសសន្តិសុខភូមិ ឃុំ សុវត្ថិភាព។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​សូមអំពាវនាវដល់លោក សុខ​ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មេត្តាត្រួតពិនិត្យទង្វើរបស់មន្ត្រីថ្នាក់ក្រោម និងចាត់វិធានការ​ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះផង៕



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare