អ្នកមានរថយន្តហួសសុពលភាពប្រញាប់ទៅធ្វើឆៀកដើម្បីកុំឱ្យទទួលរងការពិន័យ

ខេត្តប៉ៃលិន ៖ នៅកន្លែងធ្វើឆៀករថយន្ត គេសង្កេតឃើញមានរថយន្តតូចធំមួយចំនួន បានហួសសុពលភាពដែលត្រូវឆៀកម្តងទៀតដោយអ្នកខ្លះហួសរហូតដល់ ១ខែ ២ខែ និងខ្លះទៀតហួសដល់៥ទៅ៦ខែឯណោះដោយត្រូវបានពិន័យចាប់ពី៥០០រៀលដល់២០០០រៀលក្នុង១ថ្ងៃ ដូច្នេះ ប្រជាពលរដ្ឋដែលមានរថយន្តជិតដល់ថ្ងៃត្រូវធ្វើឆៀកម្តងទៀតត្រូវប្រញាប់យករថយន្តទៅឆៀកដើម្បីកុំឱ្យមានការផាកពិន័យ ។
ហេតុការណ៍ផាកពិន័យរថយន្តហួសសុពលភាពថ្ងៃខែឆៀកនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលយករថយន្តទៅឆៀកបានរៀបរាប់ឱ្យដឹងថា៖ ពី១ថ្ងៃទៅ១ថ្ងៃ ពួកគាត់ចេះតែភ្លេចយករថយន្តរបស់ខ្លួនដែលហួសសុពលភាពថ្ងៃខែកំណត់ទៅឆៀកដោយអ្នកខ្លះហួស១ខែ ខ្លះហួស២ ទៅ៣ខែ និងមានអ្នកខ្លះទៀតហួសថ្ងៃកំណត់ឆៀក រហូតដល់ជិត១ឆ្នាំផងដែរ ។ ដូច្នេះ គាត់ត្រូវបង់ថ្លៃពិន័យម្នាក់ៗ ទៅតាមរថយន្តតូច ឬធំ ដោយគិតជាថ្ងៃ បើរថយន្តតូច ត្រូវផាកពិន័យ១ថ្ងៃ៥០០រៀល បើរថយន្តធំ ត្រូវផាកពិន័យ១ថ្ងៃ ចំនួន១០០០ទៅ២០០០រៀល ។ ចំណែកខាងមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ៖ ក្រុមឆៀក ចល័តទាំងនេះ មកពីខេត្តបាត់ដំបង ដោយចាប់ផ្តើមធ្វើឆៀករថយន្តអស់រយ:ពេល១អាទិត្យមកហើយ ដោយនៅថ្ងៃនេះជាថ្ងៃចុងបញ្ចប់ ។ ដូច្នេះ ប្រជាពលរដ្ឋដែលមិនទាន់បានយករថយន្តទៅឆៀកសូមប្រញាប់ បើសិនជាហួសសុពលភាព នឹងត្រូវធ្វើការផាកពិន័យ ដោយ១ថ្ងៃចាប់ពី៥០០ទៅ២០០០រៀល ។ ចំពោះការផាកនេះគឺធ្វើឡើងនៅទូទាំងប្រទេសព្រោះដើម្បីពិនិត្យមើលលក្ខណ:បច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវជៀសវាងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ៕



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare