ប្រជាពលរដ្ឋលើកឡើងថា មុខរបរបច្ចុប្បន្នមិនសូវចំណេញដូចគ្រាមុនព្រោះបង់លុយឲ្យមន្ត្រីគយច្រកដូងច្រើន

ប្រជាពលរដ្ឋជាអាជីករទិញ និងលក់ផ្លែឈើបានលើកឡើងថា: មុខរបរបច្ចុប្បន្នមិនសូវកាក់កបដូចគ្រាមុនឡើយព្រោះត្រូវបង់លុយអោយគយដូង( កំរៀង )ច្រើនពេកនិង២ដង។

ក្រុមអាជីករដែលប្រកបមុខរបរទិញចូល និងលក់ចេញនូវផ្លែឈើពីប្រទេសថៃ ចូលមកទីផ្សារក្នុងប្រទេសបានលើកឡើងប្រាប់rssk. newsនៅថ្ងៃទី ៣ ខែឧសភា ម្សិលមិញនេះថា ការកាត់ផ្តាច់អង្គភាពកាំកុងត្រូលចេញពីតំបន់មាត់ច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀងរួមមក ហាក់មិនមានអ្វីប្លែកឬធូស្រាលនិងងាយស្រួលជាងមុនឡើយ ។ ពាក់ពន្ធ័និងមុខរបររបស់អ្នកស្រីកាន់តែយ៉ាប់យ៉ើនទៅៗមិនសូវចំណេញឬកាក់បកដូចមុនឡើយក្រោយការកាច់កិនបង់សេវានានា ក៏ដូចជាថ្លៃចាក់សាំងរថយន្តដឹកជញ្ជូនផ្លែឈើ រួមទាំងថ្លៃហូបចុកផ្សេងៗទៀតត្រូវចំណាយច្រើន។

ប្រភពមួយផ្សេងទៀតបានបង្ហើបអោយដឹងដែរថា លោកក៏ដូចគ្នា ខណះនាំចូលនូវទំនិញផ្លែឈើក្នុង១រថយន្តត្រូវបង់អោយគយដល់ទៅ២ដង ដោយវគ្គដំបូងត្រូវបង់អោយគយនិងរដ្ឋាករមាត់ច្រកទ្វាអន្តរជាតិដូងចំនួន៣០០០០រៀល និងដំណាក់កាលទី២ត្រូវបង់លុយអោយការិយាល័យគយនិងរដ្ឋាករដូង ( អូរដា ស្រុកកំរៀង ) ក្នុងរថយន្ត១គ្រឿងចំនួន២៥ម៉ឺនរៀលទៀត ដែលការបង់លុយនីមួយៗនេះជាលុយសុទ្ធមិនមានចេញអោយនូវវិក័យបត្រ័បញ្ជាក់ឡើយ។

បច្ចុប្បន្នរូបភាពដូចគ្នានេះកំពុងប្រកាន់ខ្ជាប់យ៉ាងពេញនិយមរបស់ការិយាល័យគយ និងរដ្ឋាករដូង រាល់ទំនិញគ្រប់ប្រភេទដែលនាំចូលមកក្នុងប្រទសត្រូវបានអនុវត្តរបៀបបង់លុយក្រៅផ្លូវការយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃទោះជារូបភាពដឹកជញ្ជូនទំនិញដោយរថយន្ត ឬដឹកជញ្ជូនទំនិញរបៀបបំបែកតាមរទេះតូចៗហើយប្រមូលផ្តុំវិញដើម្បីចែកចាយទៅកាន់ទីផ្សារនោះ។

ប្រភពប្រជាពលរដ្ឋរស់នៅក្បែរច្រកខាងលើបញ្ជាក់ដែរថា ការនាំចេញនូវទំនិញគ្រប់ប្រភេទជាច្រើនរថយន្តបែងចែកជា២ពេលគឺដឹកជញ្ជូនបំបែកតាមរទេះនៅពេលថ្ងៃ និងដឹកជញ្ជូនជារថយន្តនៅពេលយប់ចាប់ពីអំឡុងម៉ោងជាង៨.០០នាទី ឬយប់ជាងនេះ។

ពាក់ព័ន្ធបញ្ហាមិនប្រក្រតីខាងលើ លោក អ៊ុំ រតនាប្រធានការិយាល័យគយនិងរដ្ឋាករដូងមិនអាចបំភ្លឺជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបានទេព្រោះទូរសព្ទ័ចូលហើយមិនមានអ្នកលើក ចំណែកមន្ត្រីម្នាក់ទៀតដែលគេស្គា ល់ថាស្គាល់ថាជាអនុប្រធានវិញបានអះអាងថា ជិតដាច់សេវាហើយស្តាប់មិនឮទេ ភ្លាមៗលោកក៏បិទទូរសព្ទ័តែម្តង ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare