អាជ្ញាធរ​ខណ្ឌ​ចំការមន មិនតែមិនបង្រាបប៉ុណ្ណទេ ផ្ទុយទៅវិញថែមទងប​ ើកភ្លើងខៀវឲ្យ​ទីតាំង​អុីនធឺណេត​២៤ម៉ោង ដែលបង្កប់ល្បែងឆ្នោតឡូតូ​ រួមទាំងល្បែងភ្នាល់គ្រប់ប្រភេទ បច្ចុប្បន្នកំពុងបេីកភ្នាល់យ៉ាងរលូន​ ខណៈ​ជំងឺ​កូវីដ​ ១៩​ កំពុង​តែ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​

ភ្នំពេញ : ឆ្នោត​ឡូតូ​និងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ​ កំពុង​បង្កប់​ក្នុងហាងអុីនធឺណេត២៤ម៉ោង​ មួយកន្លែងដែលមានទីតាំងផ្ទះ៣៦ABo តាមផ្លូវ​លេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ផ្គើននឹងបទបញ្ជាលោកអភិបាលក្រុង។

លោក វរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាដោយទីតាំងកើតហេតុខាងលើ សង្ស័យលួចបើកល្បែងសុីសងខុសច្បាប់លោកនិងចុះត្រួតពិនិត្យច្បាប់អាជីវកម្មបើមិនមានច្បាប់នឹងអោយផ្អាកតែម្តង។

ចំណែកលោកអភិបាលខណ្ឌចំការមនក៏បានផ្តល់បទសម្ភាសន៍អោយអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី១៨ ខែមិនានេះថាជុំវិញករណីល្បែងស៊ីងសងខាងនេះលោកនឹងអោយអភិបាលរងខណ្ឌដឹកនាំកម្លាំងទៅត្រួតពិនិត្យមើលបើសិនជាឃើញមានលេងពិតមែនលោកឃាត់ខ្លួនមនុស្សហើយកសាងសុំណុំរឿងបញ្ជូនទៅតុលាការតែម្តងព្រោះទីតាំងខាងលើនេះធ្លាប់បានធ្វើកិច្ចសន្យារួចម្តងមកហើយ។

គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះលោកអធិការលើកឡើងថាបើយោងតាមលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមននៅពេលប្រជុំវេទិការសាធារណ:សូមអោយរក្សាគំលាតយ៉ាងតិច1.5ម៉ែត្រនិងពេលចេញពីផ្ទះត្រូវពាក់ម៉ាស់និងលាងដៃសាប៊ូអាកុលអោយបានញឹកញាប់រក្សាអនាម័យផងដែរក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកពីបញ្ហាការលួចបើកល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាតកុំអោយកើតមានដោយសារសុទ្ធសឹងតែជម្រករបស់ជនសង្ស័យលួចមកសងំលេងល្បែងសុីសងអស់លុយកាក់ហើយនិងចេញទៅលួចសម្ភារឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយសូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់កុំលេងល្បែងសុីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគត់មួយជីវិតត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare