ប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ស្លាប់ដោយមិនដឹងមូលហេតុ

ហើយបើបងប្អូនណាស្គាល់ជួយប្រាប់តៗគ្នាផង

ស្ត្រីម្នាក់ស្លាប់ដោយមិនដឹងមូលហេតុ បើបង ប្អូន ណាស្គាល់ជួយប្រាប់តៗគ្នា ហើយហេតុការណ៍នេះប្រទះឃើញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ម៉ោង៦.៣០នាទី នេះបើយោងតាម សមត្ថកិច្ច ។

សមត្ថកិច្ចបន្តថា ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញសាគសព នៅចិញ្ចើមផ្លូវជាតិលេខ ១ ផ្នែកខាងជើង ក្នុងភូមិសាស្ត្រភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨០ & ៨១ ។


ទើបចុះពិនិត្យ ដឹកនាំបញ្ជាផ្ទាល់ :
១ . លោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង
២ . លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារព្រហ្មទណ្ឌ
៣ .លោកវេជ្ជបណ្ឌិត លី ប៊ុនធឿន គ្រូពេទ្យ កោសល្យវិច្ច័យ មន្ទីពេទ្យខេត្តព្រៃវែង ។
៤. លោកវរ:សេនីយ៍ឯក ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច។
៥ . នឹងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង នឹងកម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្តេច ចុះពិត្យស្រាវជ្រាវ :
– សាកសពជាមនុស្សស្រី វ័យប្រហែលជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ពាក់អាវផ្កាវៀលឃ្លៀក ពណ៌លឿង ស្លៀកខោក្នុង ជើងខ្លីពណ៌ខ្មៅ ឆ្នូតខាងពណ៌លឿង(ខោកីឡា) នឹងស្លៀកសារ៉ុងខ្សែរឹតកៅស៊ូ ផ្កាពណ៌លឿង នៅទើលើបន្លា ក្បាលចុះក្រោម គូទឡើងលើ ។

បន្ទាប់ពីការពិនិត្យឃើញថា សាកសពមានស្នាមរបួស :
១.ស្នាមជាំ ផុងលលាក្បាលផ្នែកខាងឆ្វេង។
២.ស្នាមជាំ លើចិញ្ចើម &ភ្នែកឆ្វេង
៣. ស្នាមហើមជាំ ថ្ពាល់ឆ្វេង
– សភាពសាកសព មានដង្កូវតូចៗ ចុះភ្នែក ច្រមុះ មាត់។
– នៅជុំវិញកន្លែងកើតហេតុ ពុំមាន បន្សល់ទុកវត្ថុតាងអ្វីឡើយ ។
តាមការសន្និដ្ឋាន សាគសពនេះត្រូវបាន មនុស្សមិនស្គាល់ យកពីកន្លែងផ្សេង មកផ្លុងបោះចោលទីនេះ តាំងពីយប់ថ្ងៃទី០២.០១.២០២១
សមត្ថកិច្ចយើង កំពុងធ្វើការស្រាវជ្រាវ កសាងនីតិវិធី នឹងផ្សព្វផ្សាយ រកសាច់ញាតិ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare