មេឆ្នោតដ៍ល្បីឈ្មោះម្នាក់ខាងប្រមូលលុយឲ្យយួននៅខេត្តកំពង់ចាម គេស្គាល់រហស្សនាមថា មេលាភ ៧៨៩(ឬឈ្មោះ និត) គ្មានសមត្ថកិច្ចណាហានបង្ក្រាប

កំពង់ចាម= មានសេចក្តីរាយការណ៍មួយថា មេឆ្នោត ឬមេកន្ទុយលេខដ៍ល្បីឈ្មោះម្នាក់ដែលមិនខ្លាចអ្នកណាទាំងអស់នៅខេត្តកំពង់ចាម ដែលគេស្គាល់ថា ឈោ្មះនិត ហៅក្រៅ បងខ្លា រឺ មេ លាភ ជេីងខ្លាំងកំពង់ចាម គា្មនអ្នកណាហ៊ានប៉ះ ដេីរនិយាយថា មេប៉ូលីសខេត្ត មេបេអុឹមខេត្ត និង ព្រះរាជាអាជា្ង និង អភិបាលខេត្តក្តី ក៍បុគ្គលនេះជួបនិយាយចរចារអស់ហេីយ ដូច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមាននិមិត្តសញ្ញា លាភ 789នេះទេ ។

សេចក្តីរាយការណ៍បន្តថា បច្ចុប្បន្ននេះល្បែងស៊ីសងខុសច្បាប់ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ចាមបានធ្វើការបង្ក្រាបជាហូរហែដូចភ្លៀងរលឹមយ៉ាងណាក៍ដោយ ប៉ុន្តែគេមិនទាន់ឃើញមានសមត្ថកិច្ចណាហ៊ានបង្រ្កាបបុគ្គលខាងលើនេះនៅឡើយ។

ជុំវិញនៅពាក្យសំដីខាងលើនេះ បើដូចសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលគេស្តាប់ឮសម្តីចេញពីមាត់លោក និត ហៅ បងខ្លា ហៅ បងលាភ ពិតមែននោះ វាពិតជាធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីថ្នាក់ដឹកនាំស្រុក ខេត្ត ជាពិសេសគឺឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតែម្តង ប៉ះពាល់ខ្លាំងណាស់ ។

ជុំវិញនៅព័ត៌មាននេះភ្នាក់ងារសារព័ត៌មានរបស់យើងខ្ញុំ នៅពុំទាន់បានសុំការពន្យល់ណាមួយពីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ពិសេសលោកស្នងការនគរបាល និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេនាល្ងាចថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ យើងខ្ញុំនិងធ្វើការសាកសួររាល់ព័ត៌មានបន្ថែមពីលោកស្នងការខេត្ត កំពង់ចាម លោកមេបញ្ជាការ ថាតើដូចដែលពាក្យរបស់លោក លាភ នេះនិយាយដែលឬ ទេ ? ហើយភ្នាក់ងាររបស់យើងនិងរងចាំការបកស្រាយពីលោក និត ហៅបងខ្លា ហៅមេលាភ និង អ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕ ដោយ រស្មីស្ទឹងសង្កែ និង pnctv online

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare