សម្តេចតេជោ ប្រកាសជួយសាច់ប្រាក់បន្តដល់ក្រុមគ្រួសារក្រីក្រជុំទី៤ ដោយអនុ​វត្ត​ចាប់ពី​រខែមករា​ខាងមុខនេះតទៅ

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្តកម្ពុជា បានប្រកាសឲ្យដឹងថាកម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​ជុំ​ទី ៣ នឹង​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០​ខាង​មុខ​នេះ ក៏​ប៉ុន្តែ​ដោយ​មើលឃើញ​សភាព​ការណ៍​នេះ​មិន​ទាន់​ធូ​រ​ស្រាល​នៅឡើយ ក្នុង​នាម​រាជរដ្ឋាភិបាល​សម្តេច​បាន​សម្រេច​ប្រកាស​បន្ត​ផ្តល់​ឧបត្ថ​ម្ភ​សាច់ប្រាក់​នេះ​សម្រាប់​ជុំ​ទី៤ គិត​ចាប់ពី​ខែ មក​រា កុម្ភៈ និង​ខែ មីនា ឆ្នាំ​២០២១ នេះជាបន្តទៀត ។
សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មានប្រសាសន៍ថ្លែង​សារ​ជូន​ចំពោះ​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វី​ដ​-១៩ និង​ការ​ទិញ​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែធ្នូ​ឆ្នាំ ២០២០ នេះ​​សម្តេច​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើកប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​១៩ បាន​ចំនួន​៣ ជុំ រួច​មក​ហើយ​គិត​ចាប់ពី​ខែ មិថុនា កន្លង​មក ។


ក្នុង​នោះ ជុំ​ទី ១ គឺ​ចាប់ពី​ខែ មិថុនា បាន​ចែក​ជូន​ផ្គត់ផ្គង់​គ្រួសារ​ចំនួន ជាង ៥៣ ម៉ឺន​គ្រួសារ ដែល​ត្រូវ​ចំណាយ​លុយ​ប្រមាណ ២៥ លាន​ដុល្លារ រហូត​ដល់ ខែកក្កដា រក​ឃើញ​បន្ថែម​ទៀត​នាំ​ឲ្យ​ចំនួន​​គ្រួសារ​ក្រីក្រ​ឡើង​ដល់​ជាង ៥៩​ម៉ឺន​គ្រួសារ ហើយ​ក៏​អាច​ថា​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ធ្លាក់​ចុះ​ក្រ ១ ក្រ ២ ដែល​ពេល​នោះ​ត្រូវ​បើក​អស់​លុយ ជិត ៣០​លាន​ដុល្លារ ។

សម្រាប់ ជុំ​ទី ២ បាន​ចែក​នា ខែសីហា និង​កញ្ញា ក្នុង​នោះ​ខែសីហា ចំនួន​គ្រួសារ ក៏​កើន​ជាង ៦៤ ម៉ឺន​គ្រួសារ អស់​លុយ​ប្រមាណ​ជិត ៣០ លាន​ដុល្លារ និង​ខែកញ្ញា គ្រួសារ​កើន​ដល់​ជាង ៦៦ ម៉ឺន​គ្រួសារ ។

សម្តេច​បាន​បន្ត​ថា ចូល​ដល់ ជុំ​ទី ៣ គឺ​យើង​បាន​រក​ឃើញ​ចំនួន​គ្រួសារ​ក្រីក្រ​នា​ខែតុលា​ការ​កើន​ឡើង​ច្រើន​ជាង ៦៦ ម៉ឺន ជាង ស្មើ ៣០​លាន​ដុល្លារ​គត់ តែ​វិច្ឆិកា ចំនួន​គ្រួសារ​ក្រីក្រ កើន​ជាង ៧០​ម៉ឺន​គ្រួសារ នាំ​ឲ្យ​ចំណាយ​ក៏​ច្រើន​ជាង​មុន​ក្នុង​រង្វង់​ជាង ៣០ លាន​ដុល្លារ ។
សម្តេច​បន្ត​ថា ជា​រួម​ចំណាយ​សរុប ចាប់ពី​ខែមិថុនា​មក គឺ​អស់​ប្រមាណ ១៦០ លាន​ដុល្លារ ។ ដូច្នេះ «​អ្នក​និយាយ​ប្រកាច់​ប្រ​ខូច​រាជរដ្ឋាភិបាល ឆាប់​ចេញ​មុខ​មក​» ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​ថា​ថ្មី​ថា អ្នក​ត្រូវ​ចាំ​ឲ្យ​បាន ហ៊ុន សែន មិន​ឲ្យ​ពលរដ្ឋ​ណា​ស្លាប់​ដោយ​អត់បាយ​ដោយ​យើង​មិនដឹង​នោះ​ទេ ដូច្នេះ​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មាន​សិទ្ធ​អា​កាច់ ផ្តល់​ជូន ៣ ខែ​បន្ត ខែ​១ ខែ ២ និង​ខែ ៣ ។

សម្តេច​បន្ថែម​ថា ចាំ​ដល់​ខែ ៣ បើ​មិន​ទាន់​ស្រាកស្រាន្ត​នឹង​ត្រៀម​បន្ត​ទៀត ព្រោះថា​រាជរដ្ឋា​ភិបាល​បាន​ត្រៀម​លុយ ២០០​លាន​ដុល្លារ​សម្រាប់​កម្មវិធី​នេះ រក្សា​មាស​នៅ​ស្វី​ស និង​ក្រុង​ឡុ​ង​ដ៍ យក​មក​ប្រើប្រាស់​នោះ​ទេ សូមកុំ​ច្រឡំ ព្រោះ​ចំណូល​របស់​យើង​មាន​ល្មម​គ្រប់គ្រាន់ ៕ ដោយ rssk-news និង pnctv

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare