ឧកញ៉ា នួន អក ចេញលិខិតឆ្លើយបំភ្លឺទាំងយប់បន្ទាប់ពីប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ច


(ភ្នំពេញ)៖បន្ទាប់ពីមានការចុះផ្សាយនៅតាមអង្គភាពសារព័ត៌មានមួយចំនួននិងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះរួចមក លោកឧកញ៉ា នួន អក បានឲ្យមេធាវី ព្រុំ សុវណ្ណារ៉ា ចេញលិខិតឆ្លើយបំភ្លឺទាំងយប់ថ្ងៃទី២៥ ខែវិច្ឆិកានេះតែម្ដង។

យោងលិខិតបំភ្លឺលោកឧកញ៉ាបានបញ្ជាក់ថា៖ ជាក់ស្ដែងកន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.កនេះពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុនឬចំណែកណាមួយក្នុងក្រុមហ៊ុននោះទេ។

សូមជម្រាបជូន៖ បើយោងពាក្យបណ្ដឹងប្រជាពលរដ្ឋចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្ដឹង ឧកញ៉ា នួន អក , Song Boon Ngee សញ្ជាតិម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួក ពីបទ អំពើមិនសុចរិត ទាក់ទងនិងទំនិញ, ការលក់បែបពីរ៉ាមីតដោយភ្ជាប់សេចក្ដីបរិយាយមិនពិត, ផលិតផលក្លែងក្លាយ និងរំលោភលើទំនុកចិត្ត តាមមាត្រ ៣៩១ ,៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០ ,៤១, ៤៤ ,៤៥ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

នេះបើយោងតាមលិខិតបំភ្លឺនិងពាក្យបណ្ដឹងប្រជាពលរដ្ឋហាក់បីដូចជាស៊ីចង្វាក់គ្នាដូចអ្វីដែលប្រជារដ្ឋបានប្ដឹងទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ។

គួររំលឹកផងដែរថា៖ សមត្ថកិច្ចបន្ទាប់ពីទទួលតាមបណ្ដឹងចុះថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានសហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅអគារលេខ៤Z ផ្លូវ103 ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ដោយឡែកទីតាំងខាងលើត្រូវបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare