ទីតាំងកត់ឆ្នោតវៀតណាម របស់កែវ ចំរើន ហៅព្រីង រហ័សនាម (សង្គមងងឹត M99 )នៅខណ្ឌ៧មករា កំពុងបេីកយ៉ាងរំភេីយគ្មានសមត្ថកិច្ចណាម្នាក់បង្ក្រាបសោះ

ភ្នំពេញ ៖ ទីតាំងប្រមូល និងកត់ឆ្នោតវៀតណាមខុសច្បាប់ដ៏ធំ ស្ថិតនៅផ្ទះល្វែង ផ្លូវឌឿងហែម លេខ១៣៩ ខាងត្បូងស្តុបអូឬស្សីសង្កាត់អូរឬស្សី ៣ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ជារបស់ ឈ្មោះ កែវ ចំរើន ហៅព្រីង ដែលមាននាមសម្ងាត់ ( សង្គមងងឹត) M99 ។ នេះជាទីតាំងមួយ ក្នុងចំណោមទីតាំងប្រហែល១០០កន្លែង និងកូនកញ្ច្រែងរាប់រយទៀត ។


ប្រភពពីសមត្ថកិច្ចចូលនិវត្តម្នាក់បានឱ្យដឹងថា នៅតាមទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ទូទាំងរាជធានីភ្នំពេញ ជាពិសេសនៅតាមតំបន់ទីប្រជុំជន ឬផ្សារជាដើម ដែលគេដាក់រហ័សនាម M99 គឺជារបស់ លោក កែវ ចំរើន ហៅព្រីង ដែលល្បីថាជាមន្រ្តីផង។

ប្រភពដដែលបានបន្តថាម្នាក់នេះ មានអំណាចណាស់ ពុំមាននរណា ហ៊ានបង្ក្រាបនោះទេ ។ អ្នកកត់ឆ្នោតនានា ឬកូនកញ្ច្រែង (អ្នកកត់ស៊ីប្រាក់ខែ) គ្រាន់តែប្រាប់ថា កូនចៅមេ ព្រីងM99 នោះសមត្ថកិច្ច នឹងដើរចេញវិញភ្លាម។

ជុំវិញករណីនេះខាងអង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោកអធិការខ័ណ្ឌ៧មករាដែរតែពេលទូរស័ព្ទចូលហើយមិនបាននិយាយអ្វីទេក៏បិតទូរស័ព្ទតែម្តងលុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានអ្នកផ្សេងទូរស័ព្ទមកអង្គភាពយើងវិញហើយប្រាប់ថាមិនអីទេចាំអោយគេចុះទៅមើលសិន។

តែបើទោះបីជាយ៉ាងណាមហាជនរួមទាំងអ្នកសារព័ត៌មានជាច្រើនកំពុងតែរងចាំមើលចំណាត់ការរបស់លោកអធិការខ័ណ្ឌ៧មករានៅពេលក្រោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare