សង្វេកណាស់០៣នាក់ ឪពុក ម្តាយ និងកូនប្រុសតូច បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរហូតសពបែកជាបំណែកៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូរហូតមើលម៉ាកមិនស្គាល់


ខេត្តក្រចេះ= យ៉ាងហោចណាស់ក៍មានជនរងគ្រោះមួយគ្រួសារ ០៣នាក់ ឪពុក ម្តាយ និងកូនប្រុស បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបង្កឡើងរវាងរថយន្ត បុកម៉ូតូ ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា: គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង ១៨.១៥នាទី នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ជិតស្ពានតាតុក ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។


សេចក្តីរាយការណ៍បឋមបន្តថា: រថយន្តបង្កម៉ាក camary ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 រថយន្ត និង ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា ដោយរថយន្តបង្កបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅ ទៅត្បូង ដល់ចំណុចកើតហេតុរថយន្ត បានបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា ពីត្បូង ទៅទិសខាងជើង យ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ០៣នាក់ ឪពុក ម្ដាយ ព្រមទាំងកូនប្រុស ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម សពបែកជាបំណែកៗ ហើយរថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុងរហូតមើលមិនស្គាល់ម៉ាក ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។


ចំពោះសពជនរងគ្រោះទាំង០៣នាក់ ឪពុក ម្តាយ និងកូនប្រុស ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ដោយបច្ចុប្បន្ន ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare