
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល
នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្ដាល និងជាសមាជិកគណៈអចិន្ដ្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលផ្នែកក្រៅប្រព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅវិមាន៧មករា។