សង្វៀនជល់មាន់ដ៏ធំមួយនៅចំកណ្តាលក្រុងភ្នំពេញតែលោកអធិការថាមិនមាន

ភ្នំពេញ: សង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្នុងបុរីសឺរ៉ែនវីឡាច្រកចូលទល់មុខសាកលវិទ្យាល័យកម្ពជាជាប់និងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ចូលទៅត្រង់បត់ឆ្វេងមានបារ៉ាស់យាមរួចចូលទៅត្រង់ដល់ផ្លូវទាល់គឺផ្ទះខាងស្តាំដៃនេះតែម្តងដែលមានម្ចាស់ទីតាំងឈ្មោះ ធី ដែលកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងតែលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ឆ្លើយថាមិនមាន។

បើតាមប្រភពព័ត៌មានដែលពលរដ្ឋបានរាយការណ៍មកថាទីតាំងខាងលើនេះគឺបើកលេងយូរហើយតែមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅបង្ក្រាបឡើយដូច្នេះធ្វើអោយពួកគាត់ដាក់ការសង្ស័យថាប្រហែលជាម្ចាស់ទីតាំងដែលមានឈ្មោះធីនេះបានសែនត្រូវរ៉ូវគ្នាអស់ហើយមើលទៅព្រោះថាការភ្នាល់លេងមួយគូរៗរាប់ពាន់ដុល្លាចឹងម្ចាស់ទីតាំងនេះមិនទេសមណែន។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា រាល់ថ្ងៃនេះមើលទៅសមត្ថកិច្ចហាក់បីដូចជាមិនរវល់អើពើរឿងល្បែងស៊ីសងទាល់តែសោះគឺបណ្តោយអោយក្រុមញៀនល្បែងទាំងនេះលេងហ៊ោរកញ្ជ្រៀវបានដោយសេរីទាំងអស់នេះហើយដែលហេតុនាំអោយមានអំពើចោរកម្មផ្សេងៗក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋរួចមកអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានទាក់ទងទៅលោក ហួរ ម៉េងវ៉ាង ដើម្បីរាយការណ៍ជូនអំពីករណីល្បែងស៊ីសងនេះតែលោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថាទីតាំងខាងលើនេះគឺគាត់បានអោយកំលាំងនគរបាលប៉ុស្តិ៍ចុះទៅត្រួតពិនិត្យម្តងរួចហើយគឺមិនមានទេចំណែកលោក អភិបាលខណ្ឌសែនសុខវិញក្រុមការងាររបស់យើងក៏បានទាក់ទងទៅដើម្បីរាយការណ៍ជូនដែរតែទូរស័ព្ទខលចូលហើយតែគ្មានអ្នកលើក។

ដូច្នេះដើម្បីរក្សាអោយបានសេចក្តីសុខរបស់ប្រជាពលរដ្ឋនឹងអនុវត្តនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចប្រជាពលរដ្ឋព្រមទាំងយើងខ្ញុំជាអ្នកសារព័ត៌មានសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសូមជួយមានវិធានការទប់ស្កាត់នឹងលុបបំបាត់នូវល្បែងស៊ីសងទាំងអស់នេះផងទាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare