ដំណឹងសួររកឪពុក ម្តាយ បងប្អូន និង សាច់ញាតិ

ខ្ញុំបាទឈ្មោះ (ម៉ាប់) សូមប្រកាសសួរកឪពុកឈ្មោះជ័យ ម្តាយឈ្មោះ ភី អ៊ុំប្រុសឈ្មោះ អ៊ុំស្រីឈ្មោះ រុន ដែលមានស្រុកកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មូលហេតុខ្ញុំបាទ បានចេញពីស្រុកកំណើត ដើម្បីធ្វើជាកម្មករនៅប្រទេសថៃ តាំងពីរអាយុ១៣ឆ្នាំ រហូតដល់ពេលនេះខ្ញុំមានអាយុ២៦ឆ្នាំហើយ គឺខ្ញុំនៅប្រទេសថៃបានរយ:ពេល១៣ឆ្នាំ ដូច្នេះខ្ញុំបាទភ្លេចភូមិ ឃុំ កំណើតទាំងអស់។

សូមបញ្ជាក់ ឪពុករបស់ខ្ញុំបាទ ឈ្មោះជ័យ ម្តាយឈ្មោះ ភី អ៊ុំស្រីឈ្មោះ រុន ហើយអ៊ុំប្រុសខ្ញុំ ត្រូវជាប្តីអ៊ុំស្រី រុន ជាអាជីវករលក់ដូរនៅក្នុងផ្សារមោងឫស្សីនឹងផ្ទះរបស់គាត់នៅក្រោយវត្តសុរិយា ។ បើឪពុកម្តាយឬអ៊ុំប្រុស អ៊ុំស្រី និងសាច់ញ្ញាតិ ទទួលបានដំណឹងនេះហើយសូមធ្វើការទំនាក់មកលេខទូរសព្ទ 087 776578,085 397962 ឬក៏អាខោនហ្វេសប៊ុករបស់ខ្ញុំផ្ទាល់ដែលមានឈ្មោះ (បងម៉ាប់កូនខ្មែរ បងម៉ាប់កូនខ្មែរ)ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់ ហើយខ្ញុំចង់វិលត្រឡប់ទៅស្រុកកំណើតវិញតែកូនមិនលិខិតឆ្លងដែនទេដោយថៅកែបានសន្យាថានិងធ្វើលិខិតឆ្លងដែនអោយតែមិនថ្ងៃណាទេ។ ដូច្នេះបើលោកឪពុក អ្នកម្តាយ អ៊ុំប្រុស អ៊ុំស្រី បានទទួលដំណឹងតាមរយ:ការផ្សាយព័ត៌មាននេះហើយសូមមេត្តាទាក់ទងមកកូនផងព្រោះកូននឹកអ្នកទាំងអស់គ្នាណាស់។😭😭😭(បញ្ជាក់ សព្វថ្ងៃនេះខ្ញុំរស់នៅប្រទេសថៃ)៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare