កំពុងតែនាំគ្នាសប្បាយហូរកញ្ច្រៀវ ភ្លេចខ្លួនក្រលេកមើលក្រោយម៉ែ..ឃើញអាចឹងអ្នកណាមិនរត់? មានអីបាតជើងសរព្រាតគ្រប់ៗគ្នាតែម្តង


កំពុងតែនាំគ្នាសប្បាយហូរកញ្ច្រៀវ ភ្លេចខ្លួនក្រលេកមើលក្រោយម៉ែ..ឃើញអាចឹងអ្នកណាមិនរត់? មានអីបាតជើងសរព្រាតគ្រប់ៗគ្នាតែម្តង

ខេត្តបាត់ដំបង ៖ កម្លាំនគរបាល​ស្រុក​រុក្ខ​គី​រី បង្ក្រាប​ករណី​ល្បែង​ជល់​មាន់​មួយកន្លែង ឃាត់ខ្លួន​មនុស្ស០៨នាក់ ដើម្បីយកទៅធ្វើការអប់រំ និងពិន័យតាមនិតិវិធី ។

យោងតាមសេចក្តីរាយការណ៍ពីកម្លាំងនគរបាលស្រុករុក្ខគីរី នាំឲ្យ pnctv online ដឹងថា: ដោយអនុវត្តតាម​យោបល់​ដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង  ក៏ដូចជា​យោបល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ កាលពី​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក​វរសេនីយ៍ឯក ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ធ្វើការ​បង្ក្រាប ករណី​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​ចំនួន​មួយ​ករណី ក្នុង​មូលដ្ឋាន​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង (ក្នុង​ទីវាល​ស្រែ) ដោយ​ធ្វើការ​ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​បាន​ចំនួន០៨នាក់ ។

អ្នកប្រព្រឹត្តិ​ទាំង០៨នាក់ ត្រូវបានធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភាពជា​បន្ត​ទៀត រីឯ​សង្វៀន​ជល់​មាន់ ត្រូវបាន​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង៕

F

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។